ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងង១៣និង២០នាទី ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ចំនួន៨នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចអះអាងថា ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យ ១-ឈ្មោះ ខន ស្រីនួន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ បច្ចុប្បន្នរស់នៅ ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ២-ឈ្មោះ សោម តាប់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត ខេត្តកោះកុង ច្ចុប្បន្នរស់នៅ ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជាមួយគ្នានេះ កម្លាំងក៏បានដកហូតវត្ថុតាងរួមមានៈ ម្សៅសរថ្លាចំនួន២កញ្ចប់ មានទម្ងន់សុទ្ធ០.០៥ក្រាម, កាំបិតចុងស្រួចចំនួន០១, ទូរស័ព្ទចំនួន០៣គ្រឿង, លុយខ្មែរចំនួន៨០.០០០៛(ប្រាំបីម៉ឺនរៀល) និងដបជក់ចំនួន០១ ។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យកំពុងបន្តនីតិវិធីនៅអាវុធហត្ថខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ