ព័ត៌មានទាន់ហេតុការណ៍៖

ឃើញប្តីគេមិននៅ ចាប់នាងប៉ុនប៉ងរំលោភតែមិនសម្រេច បានចូលដេកគុក

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភស្ត្រីម្នាក់ តែមិនបានសម្រេចខណះរួបនាងនៅបន្ទបជួលម្នាក់ឯងដោយប្តីទៅធ្វើការបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

បុរសជាប់ចោទ​ឈ្មោះ​ផន ផេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្លាក់នៅភូមិកើតហេតុខាងលើ។ ​ចំណែកនារីរងគ្រោះឈ្មោះ ស.ស.ព. អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ។​

តាមប្រភពព័ត៌មានពីនារីរងគ្រោះខាងលើបាននិយាយថា ​នៅមុនពេលកើតហេតុ នៅវេលាម៉ោង៣និង៣០រសៀល ថ្ងៃទី៧ ខែមិថុនា រូបនាងបានអង្គុយប៉ាក់រូបនៅមុខបន្ទប់របស់ជនជាប់ចោទ។ បន្ទាប់មកបុរសជាប់ចោទក៏បានចេញពីរោងចក្រ ហើយសួរទៅនាងថា ខ្ពៅ ឯងអត់ទៅធ្វើការទេអី ? ពេលនោះនាងបានឆ្លើយថា​ អត់ទៅទេពូ ! បុរសនោះ ក៏បន្តថា ចុះប្តីឯងទៅធ្វើការបាត់ហើយអី ​ក្រោយមកបុរសនោះក៏បើកទ្វារចូលបន្ទប់បាត់។​

ប្រភពបានបន្តទៀតថា ពេលចូលបន្ទប់ភ្លាម បុរសខាងលើបានចេញមកវិញហើយបាននិយាយថា កាលពីនាងនៅក្រមុំរូបគាត់ចង់ស្រឡាញ់នាង តែពុំបានសោះ​ តែ ឥឡូវ បងចង់រួមរ័ក្សជាមួយអូនម្តង។ ហើយនាងក៏ងើបចេញ។​ ភ្លាមនោះបុរសខាងលើបានចាប់បីនាងចូលបន្ទប់ហើយចាក់សោបន្ទាប់ទៀត នាងនិយាយ​ថា​ ពូឯងមានប្រពន្ធ ព្រមទាំងមានកូន ឯខ្ញុំក៏មានប្តី ថែមទាំងមានកូន ពូឯងធ្វើអញ្ចឹងអត់សមទេ​ រួចនាងក៏សុំអង្វរទើបបុរសនោះដោះលែងវិញ។

លុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅអោយឃាត់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានបដិសេធថា ខ្លួនមិនបានប្រព្រិត្តដូចនាងនិយាយឡើយ ។

ទោះជាយ៉ាងណាស្ត្រីរងគ្រោះបានទាមទារជំងឺចិត្តចំនួន៣ពាន់ដុល្លារ តែដោយខាងបុរសមិនមានប្រាក់បង់អោយ ដោយសារតែការចរចាគ្នាមិនត្រូវគ្នា ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យចាត់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖