ព័ត៌មានទាន់ហេតុការណ៍៖

QR code នៅប្រទេសកម្ពុជានឹងបង្កើនល្បឿនផ្លាស់ប្តូរសាច់ប្រាក់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់ប្រាក់សកលបានប្រកាសថា ខ្លួនកំពុងធ្វើការសហការជាមួយបណ្តាធនាគារ​ក​្នុងស្រុកនិងពាណិជ្ជករនានាដើម្បី បើកដំណើរការសេវាកម្មទូទាត់សាច់ប្រាក់ mVisa Quick Response (QR) code ទូរស័ព្ទដៃ ក្នុងគោលបំណងបង្កើនល្បឿនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ទៅជា​ការ​ទូទាត់បែបអេឡិកត្រូនិក នៅប្រទេស​កម្ពុជា។

សេវាកម្ម MVisa អនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួនដើម្បីធ្វើការទិញទំនិញដោយពុំចាំបាច់មានសាច់ប្រាក់ក្នុងដៃបង់វិក័យបត្រ និងផ្ញើប្រាក់ទៅ កាន់មិត្តភ័ក្តិ និងក្រុមគ្រួសារប្រកបដោយសុវត្ថិភាពតាមរយៈការភ្ជាប់កាតឥណពន្ធ វីសាកាតឥណទាន ឬគណនីបង់ប្រាក់ជា មុនជាមួយនឹងកម្មវិធី MVisa។ វានឹងធ្វើ ការផ្លាស់ប្តូរគណនីមូលដ្ឋានជាទម្រង់ឌីជីថល និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ផ្ទេរប្រាក់ពីគណនីរបស់ខ្លួនចូលទៅក្នុង គណនីពាណិជ្ជករប្រកបដោយសុវត្ថិភាព និងការទុកចិត្តតាមរយៈតាមការស្កេនកូដ QR។ចំពោះពាណិជ្ជករ សេវាកម្ម MVisa អាចឱ្យពួកគេទទួលបានជម្រើសចំណាយទាប ក្នុងការទូទាត់បែបអេឡិចត្រូនិក ដោយប្រើសេវាកម្ម MVisa QR code និង ទូរសព្ទដៃរបស់ពួកគេ។

លោក Sean Preston អ្នកគ្រប់គ្រង ក្រុមហ៊ុនVisa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ “ជាមួយនឹងការកើនឡើងនៃទីផ្សារទូរស័ព្ទ និងចំណង់ចំណូលចិត្តជាមួយបច្ចេកវិជ្ជា ថ្មីៗ ប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹង ទទួលយកបទពិសោធន៍សេវាកម្មទូទាត់សាច់ប្រាក់ MVisa ដែលផ្តល់នូវភាពឆាប់ រហ័សសុវត្ថិភាព និងងាយស្រួល។”តាម រយៈការប្រើប្រាស់ទូរស័ព្ទដៃ និងបច្ចេកវិជ្ជា QR code សេវាកម្ម MVisa ជួយបំពេញ បន្ថែមមុខងារពីលើម៉ាស៊ីនឆូតកាត តាម រយៈការផ្តល់នូវប្រសិទ្ធភាពក្នុងការចំណាយ សម្រាប់អាជីវកម្ម ដែលបានទទួលយក សេវាកម្មទូទាត់សាច់ប្រាក់បែបអេឡិច ត្រូនិក និងសម្រាប់អតិថិជនធ្វើការបង់ ប្រាក់តាមបែបអេឡិចត្រូនិក ជាជាងការប្រើប្រាស់សាច់ប្រាក់យកមកទូទាត់។ ដោយសារតែបែបនេះហើយ ទើបយើង មើលឃើញឱកាសយ ៉ាងសំខាន់មួយ សម្រាប់ឱ្យសេវាកម្ម MVisa ជួយបង្កើន ការប្រើប្រាស់សេវាកម្មទូទាត់សាច់ប្រាក់អេឡិចត្រូនិកនៅទូទាំងប្រទេសជា ពិសេសជាមួយពាណិជ្ជកម្មតូចៗនិងនៅ តាមតំបន់ដាច់ស្រយាល។”

ប្រតិបតិ្តការសេវាកម្ម MVisa ទាំងអស់ត្រូវបានដំណើរការតាមរយៈបណ្តាញជាសកល VisaNet ការអនុវត្តមាត្រដ្ឋាន ប្រកបដោយសុវត្ថិភាព និងភាពជឿទុក ចិត្ដនៃការទូទាត់តាម Visa ទៅកាន់ការ ទូទាត់តាមលេខកូដ QR។

លោក Preston បានបន្ថែមថា៖ “យើងពិតជារំភើបដោយបានពាំនាំអ្វីដែលថ្មីជា មួយនឹងដំណោះស្រាយនៃការទូទាត់មួយប្រកបដោយភាពច្នៃប្រឌិតដូចជា MVisa មកកាន់ប្រទេសកម្ពុជា។ យើងប្តេជ្ញាចិត្ត ក្នុងការសហការជាមួយរដ្ឋាភិបាលអតិថិ ជនទាំងអស់របស់ពួកយើង និងពាណិជ្ជ កររបស់យើងដើម្បីពង្រីកការទូទាត់អេឡិច ត្រូនិកនៅទូទាំងប្រទេស។”

សេវាកម្ម MVisa នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងត្រីមាស ទីបីនៃឆ្នាំ ២០១៧។ សូមទំនាក់ទំនងជា មួយនឹងធនាគារក្នុងស្រុករបស់លោកអ្នក សម្រាប់ព័ត៌មានបន្ថែម៕ វឌ្ឍនា


ចែករំលែក៖