ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍ខេត្តចុះឃាត់ខ្លួនជនជាតិចិន៦នាក់បញ្ជូនទៅតុលាការពីបទភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិន ធឺណែត

ចែករំលែក៖

ខេត្តសៀមរាប៖ នគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តសៀមរាប បានចុះប្រតិប្រតិ្តការ​បង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធអ៊ិនធឺណែត នៅក្នុងបន្ទប់​សណ្ឋាគារ​មួយ​កន្លែង ក្នុងក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនជាតិចិន ៦នាក់​ រួចបញ្ចូនមកសួរនាំនៅការិយាល័យ​ជំនាញនៃស្នង​ការនគរ​បាលខេត្ត ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងសណ្ឋាគារ ហ្គោល ឌី យ៉ាណា បន្ទប់លេខ ៣០៥ ៣០៦ ក្នុងភូមិសាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោក ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់ នី ស្នងកានគរបាលខេត្ត បានប្រាប់តាមទូរស័ព្ទឲ្យដឹង​នៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ថា ដោយមានការសហការល្អ ជាម្ចាស់​សណ្ឋាគារ ទើបលោកបានឲ្យ លោក វរសេនីយ៍​ឯក ជា គឹម សាន ស្នងការរង ទទួលផែន​អន្តោ​ប្រវេសន៍ ដឹកនាំកម្លាំងក្រោមឱវាទ និង ដឹកនាំសម្របសម្រួលដោយ លោក រៀម ចន្ទ មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានដេការឆែកឆេរ លេខ ០១. ដក. ឆឆ <<ក>>/១៧ ចុះថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧របស់សាលាដំបូងខេត្តសៀមរាប បានចុះ ប្រតិប្រតិ្តការ​បង្ក្រាប​ករណី​ល្បែង​ស៊ីសង ខុសច្បាប់តាមប្រព័ន្ធ អ៊ិន ធឺ ណែត នៅក្នុងបន្ទប់​សណ្ឋាគារ​មួយ​កន្លែង ក្នុងក្រុងសៀម​រាប រួចនាំយកមកសួរនាំនៅការិយាល័យ​ជំនាញ​នៃស្នង​ការនគរ​បាលខេត្តរបស់យើង។​

លោកបានបន្តថា ជនសង្ស័យទាំង៦នាក់នោះរួមមាន៖​

ទី១/ឈ្មោះ CHEN JIANG LIN ភេទប្រុសកើតឆ្នាំ១៩៨៦ ជនជាតិចិន សញ្ជាតិចិន កាន់លិខិត​ឆ្លងដែនលេខ E50807005

ទី២/ឈ្មោះ CHEN BIN BIN ភេទប្រុស កើតឆ្នាំ ១៩៩១ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E6185156

ទី៣ /ឈ្មោះ CHEN DE LIN ភេទប្រុសកើត​ឆ្នាំ១​៩​៨៦ ជនជាតិចិន សញ្ជាតិចិន កាន់លិខិត​ឆ្លងដែនលេខ E 60862104

ទី៤ /ឈ្មោះ CHEN YU LIN ភេទប្រុសកើតឆ្នាំ១៩៧៩ ជនជាតិចិន សញ្ជាតិចិន កាន់លិខិត​ឆ្លងដែនលេខ E53663004

ទី៥/ឈ្មោះ CHEN BAO LIN ភេទប្រុសកើតឆ្នាំ១៩៨៩ ជនជាតិចិន សញ្ជាតិចិន កាន់លិខិត​ឆ្លងដែនលេខ E52310697 និង

ទី៦/ឈ្មោះ GUAN JIAN QIANG ភេទប្រុសកើតឆ្នាំ១៩៩២ ជនជាតិចិន សញ្ជាតិចិន កាន់លិខិត​ឆ្លងដែនលេខ E96790365។

ក្រោយពេលឃាត់ខ្លួនកម្លាំង​ជំនាញបានដកហូតវត្ថុតាងបទល្មើសរួមមាន៖ កុំព្យួទ័រយួរដៃចំនួន៦គ្រឿង,ទូរស័ព្ទដៃចំនួន៥គ្រឿង និងឧបករណ៍​សម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល​អន្តោ​ប្រវេសន៍​ នៃស្នងការខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូន​ទៅតុលាការនៅវេលាម៉ោង២​និង​៣០​នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕ ប៊ុន រិទ្ធី


ចែករំលែក៖