ព័ត៌មានទាន់ហេតុការណ៍៖

ណាតាហ្សា បដិសេធរួមរស់ជាមួយ កីឡាករបាល់ទាត់ Booy Sen

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងខ្មែរអ៊ិស្លាមកញ្ញា ណា តាហ្សា បានសាងស្នេហ៍ផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សញ្ជាតិអាហ្វ្រិកខាងត្បូង Booysen។ ទោះស្និទ្ធិស្នាលជាមួយគ្នាខ្លាំងក៏តារាស្រី រូបនេះលើកឡើងថា ត្រឹមជាសង្សា ប៉ុណ្ណោះមិនបានរួមរស់ជាមួយគ្នាគន្លង ប្រពៃណីនោះទេ។

ចំណងស្នេហ៍រវាងណាតាហ្សានិងកីឡាករបាល់ទាត់ប្រចាំក្លិបភ្នំពេញក្រោនបានប្រកាសដោយចំហរអស់ជាច្រើនឆ្នាំមកហើយខណៈដែលចាស់ទុំទាំង សងខាង បានដឹងឮ។ភាពតឹងរ៉ឹងនៃប្រពៃណីទំនៀមទម្លាប់ជនជាតិអ៊ិស្លាមបានតម្រូវឲ្យនារី ប្រកាន់ជាប់លាប់ទាំងការស្លៀកពាក់ អត្តចរិកនិងកាយវិកា។ ណាតាហ្សាដែល គេស្គាល់ថា ជាតារាស្រីល្បីឈ្មោះក្នុង ចង្កោមសិល្បៈក៏ធ្លាប់ទទួលរងការរិះគន់ ខ្លះៗពីក្រុមអ្នកកាន់ខ្ជាប់ប្រពៃណីអ៊ិស្លាមថា បានធ្វើឲ្យសាសនានេះអាប់ឱន។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានថ្លែងមិន ទទួលយកការរិះគន់ទាំងនោះ។ នាងបានប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណី។ ការ ងារសិល្បៈខ្លះត្រូវការលះបង់ប៉ុន្តែមិនមែននាងធ្វើអ្វីបំពានដល់សាសនាដែរ។ ជុំវិញ ពាក្យថា នាងបានរួមរស់ជាមួយសង្សា Booysen មុនរៀបការគឺកាន់តែមិនអាច។ នាងថាពេលខ្លះនាងសាងភាពស្និទ្ធិស្នាលខ្លាំងប៉ុន្តែមិនមែនមានន័យថា នាងមាន អ្វីដែលលើស និងបំពានប្រពៃណីនោះ ដែរ។ ទោះជាតារាសម្តែង ដែលប្រឹងប្រែង ជម្នះនឹងភាពតឹងរ៉ឹង របស់ប្រពៃពីមែន ប៉ុន្តែនាងពិតជាមិនព្រមរួមរសជាមួយ សង្សារទេដរាបណានាងនិងគូស្នេហ៍មិន ចូលរោងការតាមទំនៀមទម្លាប់ខ្មែរអ៊ិស្លាមនោះ។

តារាស្រីរូបនេះបញ្ជាក់ដែរថា នាងនៅមិនទាន់មានគម្រោងរៀបការជាមួយ សង្សាបណ្តូលចិត្តនៅឆ្នាំនេះនៅឡើយគ្រាដែលនាង និងសង្សាសុទ្ធតែមមាញឹកខ្លាំងនឹងការងាររៀងៗខ្លួន។ នាងបញ្ជាក់ដែរថាដើម្បីភាពទុកចិត្តគ្នាទៅវិញទៅមកនាងគ្រោងនឹងជិះយន្តហោះទៅជួបជាមួយក្រុមគ្រួសារសង្សារនាងនៅចុងឆ្នាំនេះផងដែរ។ ក្រោយស្វែងរយល់ចិត្តិគ្នាបន្តនាងរំពឹងថា នឹងមានពិធីមង្គលការមួយចាប់ផ្តើមឡើងនៅពេលខាងមុខ៕ វឌ្ឍនា


ចែករំលែក៖