ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌមានជ័យចុះសួរសុខទុក្ខ មន្ត្រីបក្សដែលមានគ្រោះថ្នាក់ពេលបំពេញការងារ

ចែករំលែក៖

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ រួមជាមួយក្រុមការងារ និងលោក ទូច សំអុល ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានអញ្ជើញចុះសួរសុខទុក្ខលោក ខៀវ សុខា អាយុ៤៦ឆ្នាំ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដែលបណ្តាលមកពីរខ្យល់គដួលសន្លប់ផ្ងាទៅក្រោយ ក្នុងពេលដែលគាត់កំពុងបំពេញភារកិច្ចជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់កន្លងមក។

លោក ខៀវ សុខា អាយុ៤៦ឆ្នាំ បានខ្យល់គដួលសន្លប់ផ្ងាទៅក្រោយ កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ ក្នុងពេលដែលគាត់កំពុងបំពេញភារកិច្ចជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅការិយាល័យបោះឆ្នោតលេខ ០៨១៣ នៃមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ។

ផ្សាភ្ជាប់នឹងសកម្មភាពនេះ លោក ពេជ្រ កែវមុនី បានមានមតិថា ” ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌមានជ័យទាំងមូល ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ សូមសំដែងនូវការអាណិតអាសូរជាអនេកចំពោះលោក ខៀវ សុខា រួមជាមួយនឹងក្រុមគ្រួសារ ដែលលោកបានជួបគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្មការងារជូនគណបក្សប្រជាជនកម្ពុជា ។

នេះសរបញ្ជាក់អោយឃើញពីការគោរព ស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់លោក ខៀវ សុខា និងក្រុមគ្រួសារមកលើគណបក្សប្រជាជនកម្ពុជា ថ្វើបើលោកមានអាការសុខភាពមិនល្អក៏ដោយ តែលោកនៅតែបន្តភារកិច្ចនេះដោយមិនគិតពីសុខភាពរបស់ខ្លួន ។ វីរភាពនេះ គណបក្សចាត់ទុកថា គឺជាបុព្វហេតុយ៉ាងធំធេងបំផុត ដែលមិនអាចបំភ្លេចបាន ” ។

ឆ្លើយតបនឹងគុណបំណាច់នេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ១លានរៀល ជូនដល់ក្រុមគ្រួសាររបស់លោក ខៀវ សុខា ដើម្បីទុកប្រើប្រាស់តាមតម្រូវការជាក់ស្តែង ហើយលោកអភិបាលខណ្ឌក៏បានជូនពរអោយលោក ខៀវ សុខា បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ដើម្បីរួមចំណែកការងារជាមួយគណបក្សប្រជានកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន ជាបន្តទៀត ។

លោក ពេជ្រ កែវមុនី បានបញ្ជាក់បន្ថែមថា ” លោក ខៀវ សុខា គាត់ជាមនុស្សសកម្មការងារណាស់ ហើយនៅថ្ងៃកើតហេតុភ្លាមៗ ខ្ញុំក៏ចាត់អោយមានកិច្ចអន្តរាគមន៍រថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពសង្កាត់ស្ទឹងមានជ័យ ជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអោយបានឆាប់ និងយកចិត្តទុកដាក់បំផុត ហើយស្នើសុំអោយមានាការដោះស្រាយថវិកាភ្លាមៗផងដែរ ប្រសិនបើចាំបាច់ ដែលជាបន្ទុករបស់ខ្ញុំផ្ទាល់ ដោយសារតែពេលនោះខ្ញុំកំពុងមានភារកិច្ចច្រើនជាមួយសកម្មភាពបោះឆ្នោត បានប្រគល់ភារកិច្ចនេះអោយក្រុមការងារចាត់ចែងជំនួសខ្ញុំសិន ។ ដូច្នេះករណីនេះខ្ញុំបានបង្កលក្ខណៈរហូតមល មិនដែលថ្លោះធ្លោយឡើយ ។ ហើយខ្ញុំជឿជាក់ថា សារព័ត៌មាន ក៏ដូចជាម្ឈ Facebook ដែលើកឡើងថា ខ្ញុំមិនយកចិត្តទុកដាក់នឹងហេតុការណ៍នេះ គឺមិនត្រឹមត្រូវទេ ៕ ហេង សូរិយា


ចែករំលែក៖