ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើអគារកម្ពស់២០ជាន់មកទើរលើសំណាញ់ជាន់ទី៦ ជាង១ម៉ោងទើបប្រជាពលរដ្ឋប្រទះឃើញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ស្ទើរនឹងបាត់បង់ជីវិត ដោយសារធ្លាក់ពីលើអគារកម្ពស់ជាន់ទី២០ជាន់មកទើរលើសំណាញ់ក្រោមជាន់ទី៦ បណ្តាលឲ្យរងរបួសធ្ងន់អស់រយៈពេលជាង១ម៉ោង ទើបមានគេឮសំឡេងស្រែកឲ្យជួយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៩ ខែមិថុនា នៅចំណុចអគារដែលកំពុងសាងសង់ ស្ថិតខាងក្រោយក្រសួងមហាផ្ទៃ សង្កាក់បឹងកេងកង ខណ្ឌចំការមន។

ជនសង្ស័យមានឈ្មោះ ពុល ប៊ុន អាយុ២២ឆ្នាំ មុខរបរជាងបៀកស៊ីម៉ង់ត៍ ស្នាក់នៅកន្លែងកើតហេតុ ជាអគារសំណង់ដែលកំពុងសាងសង់ មានស្រុកកំណើត ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមការរៀបរាប់ពីប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍ខាងលើនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដែលបញ្ចប់ពីការងារ គឺជនរងគ្រោះបានទៅអង្គុយលេងនៅខាងក្រោម ហើយក៏បានឡើងទៅលើជាន់ទី២០វិញ ដែលជាកន្លែងរបស់ជនរងគ្រោះសម្រាក តែមិនដឹងមូលហេតុអ្វី ពេលម៉ោងកើតហេតុខាងលើស្រាប់តែឃើញធ្លាក់ទើរលើសំណាញ់ជាន់ទី៦ ជាមួយទូរស័ព្ទអិនចុចពិល១គ្រឿង ទើបនាំគ្នាជួយសែងជនរងគ្រោះដាក់ចុះមកក្រោមតែម្តង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា ម្តាយរបស់ជនរងគ្រោះ ទើបតែស្លាប់បាន២ថ្ងៃទេ ហើយមើលទៅជនរងគ្រោះហាក់ដូចជាមនុស្សគ្មានព្រលឹង ពេលដែលនិយាយជាមួយម្តងៗ តែគ្មាននរណាដឹងថា ជនរងគ្រោះធ្លាក់ពីលើអគារនេះដោយសារមូលហេតុអ្វីទេ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទូរស័ព្ទហៅរថយន្តសាមុយដើម្បីដឹងជនរងគ្រោះទៅមន្ទីរពេទ្យជួយសង្រ្គោះ៕ ភារ៉ា ដង្កោ


ចែករំលែក៖