ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះលក់ឱសថស្ថានរង(ខ) ពិសិដ្ឋ ផ្ទុះកំប៉ុងហ្គាសធុនតូច បណ្ដាលឲ្យផ្ទុះបែកកញ្ចក់ទ្វារ តែមិនបង្កអគ្គីភ័យទេ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានផ្ទុះកំប៉ុងហ្គាសធុនតូចលឺដូចគ្រាប់បែក បណ្ដាលឲ្យទ្វារកញ្ចក់តាំងលក់ឱសថស្ថានរង ខ្ទេចទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចោមរោមមើល ស្មានតែមានមនុស្សរងរបួស ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលក់ឱសថស្សានរង(ខ) ពិសិដ្ឋ ផ្ទះលេខ៦៩E0 ផ្លូវកម្ពុជាក្រោម ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រពភពីលោកចៅសង្កាត់ទឹកល្អក់១ បានឲ្យដឹងថា ក្នុងករណីផ្ទុះកំប៉ុងហ្គាសបណ្ដាលឲ្យបែកកញ្ចក់ទ្វារផ្ទះឱសថស្ថានរង(ខ) ពិសិដ្ឋ ខាងលើនេះគឺបណ្តាលមកពីកំប៉ុងហ្គាស ដោយទុកចោល ហើយចំហ៊ាយឧស្ម័នហ្គាសចេញពីក្បាលកំប៉ុងក៏ផ្ទុះផ្លាតមកប៉ះកញ្ចក់ទ្វារបែកដូចឃើញជាក់ស្តែងស្រាប់ ។

តាមសំដីម្ចាស់ឱសថស្ថានបានប្រាប់ថា មុនពេលកើតហេតុក្រុមគ្រួសារគាត់នៅខាងក្នុងផ្ទះទាំងអស់គ្នាស្រាប់តែកំប៉ុងហ្គាសថ្មីដែលទុកចោលនៅចង្ក្រានបាយបានផ្ទុះមានអណ្តាតភ្លើង ផ្លាតពីផ្ទះបាយខាងក្រោយមកប៉ះទ្វារកញ្ចក់ខាងមុខផ្ទះបែកខ្ទេចតែម្តង តែមិនមានសមាជិកគ្រួសារណាម្នាក់រងរបួសឡើយ ។

យោងតាមលោកនាយប៉ុស្តិ៍នរគបាលទឹកល្អក់១ បានប្រាប់អោយដឹងថា នេះជាករណីផ្ទុះចំហ៊ាយឧស្ម័នកំប៉ុងហ្គាស ផ្លាតមកប៉ះទ្វារកញ្ចក់បែកខ្ទេខទាំងស្រុងតែមិនបណ្តាលអោយមានមនុស្សគ្រោះថ្នាក់ឡើយ ។ លោកក៏សំណូមពរអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គភ័យដែលអាចកើតឡើងជាយថាហេតុ និងត្រូវមានឧបករណ៍ពន្លត់អគ្គីភ័យនៅក្នុងផ្ទះដើម្បីជួយទប់ស្កាត់បឋមមុនរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងហេតុ ៕ស តារា


ចែករំលែក៖