ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ខេត្ត​កណ្ដាល​ ៖​ សវនាការ​រឿង​ក្ដី​ព្រហ្មទណ្ឌ​មួយ​ ពុំ​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ឡើយ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​សវនាការ​រឿង​ក្ដី​ព្រហ្មទណ្ឌ​មួយ​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ពុំ​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​​ចូល​យក​ព័ត៌មាន​ឡើយ​ តែ​ភាគី​ពាក់ព័ន្ធ​មាន​សិទ្ធិ​ចូល​ជា​ធម្មតា​ ។​

នៅ​ព្រឹក​ថ្ងៃទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សាលា​ដំបូង​ខេត្ត​កណ្ដាល​ បើក​សវនាការ​រឿង​ក្ដី​ព្រហ្មទណ្ឌ​មួយ​ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ​ នាង​ ប៊ុន​ធឿន​ អាយុ​អាយុ​៥៧ឆ្នាំ​ ជាប់​ចោទ​ចំនួន​ពីរ​បទល្មើស​ គឺ​ រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ តាម​មាត្រា​៤២ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ និង​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ តាម​មាត្រា​២៧និង​២៣៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

មុន​ពេល​សវនាការ​ មន្ត្រី​តុលាការ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ថា​ ពុំ​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​ឡើយ​ នេះ​ជា​បញ្ជា​របស់​មេ​ ។​ អ្នក​សារព័ត៌មាន​ ឆ្លើយតប​ ថា​ “បាទ”​ យើង​មិន​ចូល​ទេ​ ។​

សវនាការនេះ​ដឹកនាំ​ដោយ​កញ្ញា​ អ៊ី​ ម៉ាណូកា​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ លោក​ ផូង​ វណ្ណ​ និង​ លោក​ស្រី​ ពេជ​ ម៉ារ៉ែន​ ជា​សមាជិក​ ព្រម​ទាំង​លោក​ សេង​ រិទ្ធី​ ជា​តំណាង​អយ្យការ​ ។

លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល ធ្លាប់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យ​បានប៉ុនប៉ងរំលោភក្មួយស្រីសាច់ថ្លៃម្នាក់អាយុ១៩ឆ្នាំ ។​ ប៉ុ ន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រីម្នាក់ទៀតឈ្មោះ អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក​ ៕​ ចេស្តា

 

 


ចែករំលែក៖