ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយតារាសម្តែង សោម ស្រីនាថ ទទួលមរណភាពហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីចូលសង្គ្រោះបន្ទាន់អស់ជាច្រើនថ្ងៃ ព្រោះជំងឺនហារីកសុដន ម្ដាយរបស់តារាសម្ដែងនាង សោម ស្រីនាថ បានទទួលមរណភាពហើយ កាលពីថ្ងៃទី១០ ខែមិថុនា។

ថ្មីៗនេះសោម ស្រីនាថ ទើបនឹងយកនំខួបកំណើតរៀបចំលើកទឹកចិត្តឲ្យម្តាយកាលពីដើមសប្តាហ៍មុនេះ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នាមន្ទីរពេទ្យរុស្សី ប៉ុន្តែពេលនេះម្តាយជាទីស្រលាញ់របស់នាងបានទទួលមរណភាពហើយ។ ពិធីបុណ្យសពរបស់ម្តាយនាងត្រូវបានរៀបចំធ្វើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅក្នុងបរិវេណវត្តទឹកថ្លា។

គ្រានេះដែរ ក៏មានសិល្បករ សិល្បការិនីមួយចំនួនបានសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់នាងផងដែរ។ សិល្បករជិតដិតមួយចំនួនដែលនបាចូលរួមក្នុងកម្មវិធីបុណ្យសពម្តាយតារាសម្តែងរូបនេះមាន ដូចជាកញ្ញា ឌួង ហ្សូរីដា អ្នកនាងចន ច័ន្ទលក្ខិណាកញ្ញា ឌួង ហ្សូរីម៉ា កញ្ញា អ៊ឹង និលជាដើម។

គួរបញ្ជាក់ដែរថា សោម ស្រីនាថ មានបងប្អូន៣នាក់ នាងជាកូនច្បងក្នុងគ្រួសារ ប្អូនៗកំពុងពេញរៀន លោកឪពុក ក៏មានជំងឺទឹកនោមផ្អែមជាប់ខ្លួនមិនអាចចេញរកស៊ីអ្វីបានហើយបន្ទុកបានធ្លាក់មកលើនាងជាអ្នករាប់រង។ កន្លងមក មានសប្បុរសជន ក៏ដូចជាមិត្តភក្តិសិល្បៈបានជួយម្តាយនាងខ្លះដែរ៕ វឌ្ឍនា


ចែករំលែក៖