ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែកាស៊ីណូ New Macru Casino ព្យាយាមសុំអាជ្ញាធរខេត្តព្រះសីហនុទុកសំណង់រោងដាក់ម៉ាស៊ីន និងផ្ទះបាយលើដីសាធារណៈ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សំណង់ចំនួន២ គឺសំណង់ផ្ទះ និងសំណង់រោងដាក់ម៉ាស៊ីនភ្លើងរបស់ថៅកែកាស៊ីណូ New Macru Casino ដែលអាជ្ញាធរខេត្តចេញបញ្ជាឲ្យវាយកម្ទេចចោលនោះរហូតមកដល់ពេលនេះទើបតែបានវាយកម្ទេចចោលសំណង់ផ្ទះបាយ មួយប៉ុណ្ណោះ។ រីឯសំណង់រោងដាក់ម៉ាស៊ីន ភ្លើងនៅដដែល។

ពាក់ព័ន្ធទៅនឹងបញ្ហារោងដាក់ម៉ាស៊ីនភ្លើងខាងលើបើតាមការអះអាងរបស់ តំណាងកាស៊ីណូបានឲ្យដឹងថា សំណង់ រោងដាក់ម៉ាស៊ីនភ្លើងនេះថៅកែរបស់ខ្លូន កំពុងព្យាយាមសម្របសម្រួលជាមួយថ្នាក់ដឹកនាំខេត្តដើម្បីគេចឲ្យផុតពីការវាយកម្ទេច ចោល ពីព្រោះបើវាយកម្ទេចសំណង់នេះ ចោលទៀតមិនដឹងយកម៉ាស៊ីនភ្លើងទៅដាក់ នៅឯណានោះទេ ប៉ុន្តែលទ្ធផលយ៉ាងណា នោះនៅមិនទាន់ដឹងនៅឡើយ ។

លោក លី វ៉ាន់ដា អភិបាលរងក្រុងព្រះ សីហនុបានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តមិន មានហេតុផលណាមួយសម្របសម្រូលមិន ឲ្យវាយកម្ទេចចោលសំណង់រោងដាក់ ម៉ាស៊ីនខាងលើនេះទេ ពីព្រោះសំណង់នេះ ជាសំណង់រំលោភបំពានលើដីចំណីផ្លូវ សាធារណៈ។ ជុំវិញបញ្ហានេះមន្ត្រីក្រុមការ ងាររបស់អាជ្ញាធរខេត្ត បានចុះធ្វើកិច្ចសន្យា ម្តងទៀត ប៉ុន្តែភាគីខាងថៅកែកាស៊ីណូបាន សុំពន្យារពេលរហូតដល់ថ្ងៃចន្ទទី១៩ ខែ មិថុនា ឆ្នាំ២០១៧ ទើបវាយកម្ទេចចោល ហើយបើក្នុងករណីមិនអនុវត្តតាមអាជ្ញាធរខេត្តនឹងមានវិធានការបន្តតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋខេត្តព្រះសីហនុ ពិសេសប្រជាពលរដ្ឋរស់នៅតំបន់អូរឈើទាល បានសម្តែងការគាំទ្រចំពោះវិធានការអនុ វត្តច្បាប់សំណង់របស់ថ្នាក់ដឹកនាំអាជ្ញាធរខេត្តព្រះសីហនុ ពីព្រោះសំណង់នៅក្រុងព្រះសីហនុបច្ចុប្បន្នភាគច្រើនជាសំណង់ អ្នកមានលុយមានអំណាចបុណ្យស័ក្តិធំៗ ពួកគេសាងសង់មិនរវល់ពីរឿងច្បាប់ ឡើយដោយសាងសង់ប៉ះពាល់លើដីផ្លូវសាធារណៈ ឬដីចំណីអូរដូចជាដីចំណីឆ្នេរសមុទ្រជាដើម ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺម្ចាស់សំណង់កាស៊ីណូខាងលើកន្លងមកមន្ត្រី ជំនាញពាក់ព័ន្ធមិនហ៊ានហាមឃាត់នោះទេដោយសារខ្នងបង្អែកនៃម្ចាស់កាស៊ីណូមួយនេះជាមន្ត្រីធំនៅឯរាជធានីភ្នំពេញជាអ្នកចេញមុខកាង។ ប៉ុន្តែសម្រាប់ពេលនេះប្រជាពលរដ្ឋមានជំនឿនិងសង្ឃឹមយ៉ាង មុតមាំទៅលើចំណាត់ការផ្លូវច្បាប់របស់ អជ្ញាធរខេត្តព្រះសីហនុ ៕ ហេង សូរិយា


ចែករំលែក៖