ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយកូនកញ្រ្ចែង នៅឡើយមេកញ្រ្ចែងចាប់មិនដែលបាន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: សម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំបានប្រាប់អោយដឹងថា ការចាប់មេឆ្នោតធំៗ ឈ្មោះ សមុទ្រ ឈ្មោះ ឡុង ឈ្មោះ ហេង ឈ្មោះ ជ្រៃ មិនទាន់បាននោះ គឺដោយសារពួកគេប្រើបច្ចេកវិទ្យាបញ្ជូនវត្ថុតាងតាមទូរសព្ទ័(ផ្ញើរតាម line WhatsApp messenger chat)ដែលធ្វើរឲ្យសម្មត្ថកិច្ចពិបាករកភស្ត៍តាងដាក់បន្ទុក។

ទន្ទឹមនិងការមិនទាន់ចាប់បានមេឆ្នោតធំៗខាងលើកាលពីថ្ងៃទី១៧ មិថុនា នេះសម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំបានបង្ហាញស្នាដៃដ៏មហាអស្ចា ដោយចាប់ឃាត់ខ្លួនស្រ្តីសង្ស័យអ្នកកត់ឆ្នោតម្នាក់នៅផ្សារទន្លេរបិទ(កូនកញ្រ្ចែង)ហើយកសាងសំណុំរឿង ដែលមានលោកចៅក្រម សុខ លី ចេញដីការបញ្ជារឲ្យឃុំខ្លួនយកទៅដាក់គុកបានសំរេច ។

បើតាមប្រភពបានតំណាលថា រឿងចំលែកក្នុងការដាក់គុកអ្នកកត់កន្ទុយលេខ(កូនកញ្រ្ចែង)នេះគឺបន្ទាប់ពីមេកញ្រ្ចែង(មេឆ្នោតធំ)ម្នាក់ក្នុងចំណោមមេឆ្នោតធំទាំង៤ខាងលើរបស់ស្រ្តីរូបនេះរត់ការចរចាដោះស្រាយមិនតាមស្តង់ដារ។sic។

ស្ត្រីសង្ស័យខាងលើ មានឈ្មោះ ជ័យ ស្រីណែត អាយុ ២៦ឆ្នាំ រស់នៅ ភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុក_ខេត្តត្បូងឃ្មុំ។ ត្រូវបានសម្មត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តត្បូងឃ្មុំ ចាប់ឃាត់កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងផ្សារទន្លេរបិទស្រុកត្បូងឃ្មុំ។

ទាក់ទងនិងករណីខាងលើប្រជាពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទក៏ដូចមហាជនទូទៅ បានលើកឡើងថា ការអនុវត្តច្បាប់និងការទទួលទោសចំពោះមុខច្បាប់ហាក់ដូចជាមានស្តង់ដារខុសគ្នាឆ្ងាយឬមិនស្មើភាពគ្នា គឺមេឆ្នោតធំៗមិនត្រូវបានចាប់ខ្លួនចាប់បានតែកូនកញ្រ្ចែងអ្នកកត់យកទៅវិញ៕ វណ្ណៈ


ចែករំលែក៖