ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៧ លោកឧត្តសេនីយ៍ត្រី ពេជ្យ ពេញ ជំនួយការលោកហ៊ុយ ពីសិទ្ធ និងជាប្រធានក្រុមអង្គរក្យ ការពារក្រុមគ្រួសារសម្តេចតេជោ ហ៊ុនសែន និងបុត្រា បុត្រីបានអញ្ជើញទៅសម្ពោធ ក្លោងទ្វារ វត្តបុទុមសាគរ ហៅវត្តបឹងធំ ឋិតនៅភូមិកំពង់សំណាញ់ ឃុំបឹងធំ ស្រុកព្រៃឈ ខេត្តកំពង់ចាម។ និមន្តអញ្ជើញចូលរួមក្នុងពីធីនោះ មានព្រះគ្រូព្រះអនុគណស្រុកព្រៃឈ ព្រះនាម នង ពន្លក បាននិមន្តស្រោចសុគន្តវារីដល់ព្រះភិក្ខុព្រះនាម ឆន ធិរ៉ា អោយឡើងជាចៅអធិការវត្តបុទុមសាគរជំនួសលោកចៅអធិការចាស់ ដែលលោកមានអាពាធនិងចាស់ជរា។
នៅក្នុងពីធីនោះលោកឧត្តសេនីយ៍ត្រីពេជ្យ ពេញ ក៏បាននាំយកអំណោយមានសៀភៅ ប៉ិច និងបច្ច័យទៅចែកជូនកុមា សិស្សសាលា លោកគ្រូ អ្នកគ្រូ និងប្រជាពករដ្ឋនៅក្នុងឃុំបឹងធំប្រមាណជាង៥០០នាក់ ក្នុងនោះកុមា និងសិស្សសាលា៣០០នាក់ ម្នាក់ៗទទួលបានសៀវភៅសសេរ២ក្បាល ប៊ិច ខ្មៅដៃ និងលុយ២០០០រៀល ចំណែកប្រជាពលរដ្ឋប្រមាណ២០០នាក់ ក្នុងម្នាក់ៗ ទទួល១០០០០រៀល និងគ្រូបង្រៀន២០នាក់ ក្នុងម្នាក់ៗ៥០០០០រៀល ក្នុងពីធីនេះដែរ លោកឧត្តសេនីយ៍ត្រីពេជ្យ ពេញ បានចេញថ្លៃល្ខោនបាសាក់ពីរយប់ចំនួន១៨០០ដូល្លារផងដែរ ៕ ឡូសំអាត