ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់សន្លប់ស្តូកស្តឹងដោយសារថយន្តបើកកៀរម៉ូតូ

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់មិនត្រូវបានស្គាល់ឈ្មោះតែដឹងថា មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម យុវជនរូបនោះបានសន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវជាតិលេខ៦ ក្បែរសាលាស្រុកមុខកំពូល ឋិតក្នុងឃុំព្រែកអញ្ចាញ។

យុវជនម្នាក់ដែលរួមដំណើរជាមួយតែជិះម៉ូតូផ្សេងគ្នាបានប្រាប់អ្នកយកព័ត៌មាន ថា យុវជនរូបនេះមានស្រុកកំណើតនៅឯស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើដំណើរទៅលេងស្រុក ដោយជិះម៉ូតូម៉ាក ឌ្រីម សង់ ស៊េរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N5110 ដោយនៅលើម៉ូតូមានកន្រ្តកមាន់ជល់មួយផង ទើបមិត្តភក្តិរួមដំណើរហាមមិនអោយចេញផ្សារតាមទំព័រកាសែត នាំឲ្យខ្មាស់គេ ព្រោះកុំឲ្យឪពុកម្តាយដែលនៅឯស្រុកដឹង ការយល់បែបនេះ លុះត្រាតែយុវជនរូបនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចុះបើសន្លប់អត់ដឹងខ្លួនហើយមិនឲ្យឪពុកម្តាយគេដឹង ពេលគ្រោះថ្នាក់ដល់ស្លាប់អ្នកណាទទួលខុសត្រូវ។

ការគ្រោះថ្នាក់នេះ កើតឡើងនៅម៉ោង2រសៀល ថ្ងៃទី17 ខែមិថុនា ឆ្នាំ2017ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកមុខកំពូល មកដល់ពេលនេះ គេពុំទាន់ដឹងថា យុវជនរងគ្រោះងើបពីសន្លប់ហើយឫនៅនោះទេ បើបងប្អូនប្រជាពលរដ្ឋមានបាត់បងប្អូនដែលមានភិនភាគដូចក្នុងរូបខាង លើនេះ សូមមកទំនាក់ទំនងនៅមន្ទីរពេទ្យស្រុកមុខកំពូល៕ ឡូ សំអាត


ចែករំលែក៖