ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់ បានចងកសម្លាប់ខ្លួននៅនឹងខ្សែចងនៅនឹងបង្អួចទ្វារក្នុងបន្ទប់មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចបន្ទប់នៅក្នុងកោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពមានឈ្មោះ ខៃ ប្រុញ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅ បន្ទប់នៅក្នុងកោះពេជ្រ មានស្រុកកំណើតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
មិត្តភក្តិជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចអោយដឹងថា មុនកើតហេតុបានរូបគេ ទើបតែចេញមកពីធ្វើការ ហើយបានត្រឡប់មកបន្ទប់ខាងលើ ហើយបានគោះទ្វារយូរពេក ក៏បានមើលតាមចន្លោះទ្វារ ស្រាប់តែឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅនឹងបង្អួចទ្វារផ្ទះស្លាប់បាត់ទៅហើយ តែដោយសារមិត្តភក្តិដែលជាកម្មករសំណង់ដូចគ្នាមិនទាន់អស់ចិត្ត ក៏បាននាំគ្នាយកជនរងគ្រោះដឹកតាមរថយន្តទៅមន្ទីរពេទ្យរុស្សី ដើម្បីអោយគ្រូពេទ្យជួយសង្រ្គោះផងដែរ ពេលទៅដល់ពេទ្យហើយនោះ លោកគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានចះុមកធ្វើកោសល្យវិច័យរួចប្រាប់ថា បុរសរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងមែន ។ បច្ចុប្បន្នសពបានទៅដំកល់នៅសាលពេទ្យរុស្សីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី