ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានលោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ មន្ត្រីពន្ធនាគារ ថ្លែងថា យុវជនរូបនេះ នៅមានសំណុំរឿង៥ករណីទៀត ដែលភាគច្រើនជាបទល្មើសប្លន់និងប្លន់រួចសម្លាប់ ដែលកំពុងដំណើរការនីតិវិធីនៅសាលាដំបូងខេត្តកណ្ដាល ។
ប្រភពព័ត៌មាន បញ្ជាក់ថា យុវជនរូបនេះឈ្មោះ នូ ដាវីត អាយុ២៣ឆ្នាំ ជាប់ចោទពីបទ “លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា “ តាមមាត្រា៣៥៣និង៣៥៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំឡុងខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ។
គួររំលឹកថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតសោកែច្នៃទុកសម្រាប់កាច់.កម៉ូតូចំនួន០១និងម៉ូតូជិះធ្វើសកម្មភាពមួយគ្រឿង ម៉ាកហុងដាFTR ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ឆ្នាំង1C-2385 ៕ ចេស្តា