ខេត្តឧត្តរមានជ័យ: រថយន្ដម៉ាកស៊ាំយ៉ុង និងរថយន្ដម៉ាកIZUZU ឌីមិច បានបុកគ្នាពេញមួយទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី22 ខែមិថុនា ឆ្នាំ2017 ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ174 ត្រង់ចំណុចភូមិទួលគ្រោះ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ បានបង្កអោយមនុស្សប្រុសស្រីបួននាក់ រងរបួសធ្ងន់ ស្រាល និងរថយន្ដទាំងពីរគ្រឿទទួលរងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទី1.ឈ្មោះ យាង ហុន ភេទស្រី អាយុ46ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំស្រុ
កត្រពាំងប្រាសាទ ទី2.ស្រ៊ុន ឡាឌី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅជាមួយ ទី3.ឈ្មោះផន ស្រីឌី ភេទស្រី អាយុ17ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ទី4.ឈ្មោះមុំ រត់នា ភេទប្រុស អាយុ45ឆ្នាំ ជាអ្នកបើកបររថយន្ដឌីមិច រស់នៅភូមិភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ការបង្ករគ្រោះថ្នាក់ចរាចរណ៍ឡើងមូលហេតុបណ្ដាលមកពីរថយន្ដម៉ាកIZUZUឌីមិច ពណ៌ត្រេអី ពាក់ស្លាកលេខ .ខម2.2175 បើកបរក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ដែលជាផ្លូវកោងករបានរេចង្កូតទៅបុកពេញមួយទំហ៊ឹងទៅលើរថយន្ដរថយន្ដម៉ាកស៊ាំយុង រត់តាក់ស៊ីពណ៌សំបកឪឡឹក ពាក់ស្លាកលេខ.ភព2Z7603។
សមត្ថកិច្ចបានអោយដឹងថា អ្នករងរបួសទាំង4នាក់ ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង រីឯរថយន្ដទាំងពីរគ្រឿង ត្រូវបានប្រមូលយកមករក្សារទុកនៅអធិការដ្ឋាននគបាលស្រុកអន្លង់វែង រង់ចាំការដោះស្រាយ និងចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៉ែន នួន