ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកម៉ូតូរេពេញផ្លូវទៅបុកម៉ូតូ១គ្រឿងទៀតជិះស្របគ្នា បណ្ដាលឲ្យរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូរេពេញផ្លូវ ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ជិះក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសស្រាល ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៨យប់ ថ្ងៃ២២ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្ក ម៉ាក SCO0PY ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1CF-8168 បើកកបរដោយបុរសម្នាក់ អាយុប្រហែល៤០ឆ្នាំក្នុងសភាពស្រវឹងបានជ្រុលទៅបុកចំពីក្រោយ ម៉ូតូ១គ្រឿងទៀតម៉ាក់ DREAM ស៊េរីឆ្នាំ២០១៧ បណ្ដាលឲ្យយម៉ូតូរងការខូតខាតទាំងស្រុង និងបែកស្តុបខាងមុខ រីឯមនុស្សមិនមានរងរបួសម្នាក់ណាមួយទេ ហើយម្ចាស់ម៉ូតូ SCO0PY ដែលបានទៅបុកគេវិញមានការរងរបួសបន្តិចបន្តួច ក៏ត្រូវបងប្អូនដឹកទៅមន្ទីរពេទ្យដើម្បីព្យាបាល ។

ប្រភពពីប្រពលរដ្ឋដែលបានធ្វើដំណើរតាមផ្លូវបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ DREAM C125 បើកពីជ្រោយចង្វាឡើងស្ពានថ្មីទៅភ្នំពេញ រីឯម៉ូតូ SCO0PY បើកបរដោយបុរសម្នាក់ ពីជ្រោយចង្វា ឡើងស្ពានទៅភ្នំពេញដូចគ្នា ស្រាប់តែម៉ូតូ SCO0PYបើកក្នុងសភាពស្រវឹង ហើយមេឃភ្លៀងទៀតគាត់ក៏ទប់ម៉ូតូលែងជាប់ក៏បានបុកម៉ូត dream តែម្ដង ហើយម្ចាស់ម៉ូតូ SCO0PY ក៏ចុះមកសម្របសម្រួលជាមួយជនរងគ្រោះដើម្បីបញ្ចប់រឿងនៅនិងកន្លែង៕ ជ្រោយពេជ្រ


ចែករំលែក៖