ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកស្ទឹងហាវខេត្តព្រះសីហនុបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀនឃាត់ខ្លួន២នាក់ប្តីប្រពន្ធ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក​វរសេនីយ៍ទោ រស់ កី អធិការ​នគរបាលស្រុកស្ទឹងហាវ បានឲ្យដឹង​ថា ៖ នៅវេលាម៉ោង៩និង៤០នាទី​ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ កងកម្លាំងនគរបាលស្រុកស្ទឹងហាវ សហការជាមួយនគរបាលប៉ុស្តិ៍​រដ្ឋបាល ឃុំទំនប់រលក បានបង្ក្រាបមុខសញ្ញា លក់​ចែកចាយ​ថ្នាំញៀន១ករណី ស្ថិតនៅ ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្ត​ព្រះសីហនុ​ឃាត់ខ្លួនប្តីប្រពន្ធ២នាក់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យប្តីប្រពន្ធ ១-ឈ្មោះសាន វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កម្មករនេសាទ ស្នាក់នៅកន្លែងកើតហេតុ និងទី ២-ឈ្មោះ មាស ថាវី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចចាប់យកបាន​ថ្នាំញៀនមេតំហ្វេតាមីនចំនួន១០កញ្ចប់តូច ទូរស័ព្ទដៃ ពីរគ្រឿង និង សម្ភារៈប្រើប្រាស់ស្បោងសម្រាប់វេចខ្ចប់គ្រឿងញៀន ជាច្រើនទៀត។

លោកអធិការ​បាន​បញ្ជាក់ថា មុខសញ្ញាទាំង២នាក់ នគរបាលស្រុកស្ទឹងហាវ កំពុងសាកសួរ ដើម្បីកសាងសំណុំ​រឿង បញ្ជូនមកស្នងការ​ដ្ឋាននគរបាល​ខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖