ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ៖ នៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ កងកម្លាំងនគរបាលស្រុកស្ទឹងហាវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំទំនប់រលក បានបង្ក្រាបមុខសញ្ញា លក់ចែកចាយថ្នាំញៀន១ករណី ស្ថិតនៅ ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុឃាត់ខ្លួនប្តីប្រពន្ធ២នាក់។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យប្តីប្រពន្ធ ១-ឈ្មោះសាន វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កម្មករនេសាទ ស្នាក់នៅកន្លែងកើតហេតុ និងទី ២-ឈ្មោះ មាស ថាវី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ ។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនចំនួន១០កញ្ចប់តូច ទូរស័ព្ទដៃ ពីរគ្រឿង និង សម្ភារៈប្រើប្រាស់ស្បោងសម្រាប់វេចខ្ចប់គ្រឿងញៀន ជាច្រើនទៀត។
លោកអធិការបានបញ្ជាក់ថា មុខសញ្ញាទាំង២នាក់ នគរបាលស្រុកស្ទឹងហាវ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ៕ ឆ្លាម សមុទ្រ