ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់គ្រឿងចក្រជីកកកាយជើងភ្នំនៅជាប់ព្រំដែនតែម្ចាស់គ្រឿងចក្រថាមន្ទីរបរិស្ថានអនុញ្ញាត

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មន្ត្រីបរិស្ថានបានចុះឃាត់គ្រឿងចក្រជីកកកាយជើងភ្នំ នៅជាប់ព្រំដែនខណៈដែលម្ចាស់គ្រឿងចក្រថា ខាងប្រធានមន្ទីរបរិស្ថានអនុញ្ញាតរួចហើយ ។ ហេតុ ការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅក្បែរ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា ការចុះឃាត់គ្រឿងចក្រ ខាងលើនេះ មានមន្ត្រីបរិស្ថាន និង មន្ត្រីរដ្ឋបាលព្រៃឈើប្រជាការពារនគរបាលប៉ុស្ដិ៍ បានចុះឃាត់គ្រឿងចក្រដែលជីក កកាយ ជើងភ្នំអភិរក្ស តែម្ចាស់ដីអះអាងថា មានប្លង់ ត្រឹមត្រូវ ចំណែកម្ចាស់គ្រឿងចក្រក៏បាន អះអាងដែរថា មន្ត្រីបរិស្ថានបានអនុញ្ញាតដែរតែពេលនេះបែរជាមកឃាត់ទៅវិញ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញ មានម្ចាស់គ្រឿងចក្រមួយក្រុមបានយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅជីកកកាយដីភ្នំ ដឹកតាមរថយន្តយកទៅលក់នៅតាមភូមិ ដែលមន្ដ្រីបរិស្ថានអះអាង ជាតំបន់អភិរក្ស តែម្ចាស់ដីលក់ឲ្យក្រុមអេស្កាកាយដីដឹក យកលក់នោះជាដីមានប្លង់កាន់កាប់ត្រឹម ត្រូវ។ ក្រោយមកក៏ឃើញមានមន្ត្រីបរិស្ថានចុះទៅត្រួតពិនិត្យ និងត្រូវបានលោក កឹម សុខា ប្រធានបរិស្ថានខេត្ត ហៅម្ចាស់ មកជួបនៅមន្ទីរថែមទៀតផង។ ក្រោយ មកម្ចាស់គ្រឿងចក្របានឈប់កាយ និង យកអេស្កាវ៉ាទ័រមកទុក នៅព្រឹកថ្ងៃទី២៥ មិថុនា លោក កឹម សុខា ប្រធានមន្ទីរបរិ ស្ថានខេត្តប៉ៃលិនបានឆ្លងមតិយោបល់ទៅព្រះ រាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បី ឃាត់យក គ្រឿងចក្រទាំងនោះទៅរក្សាទុក នៅមន្ទីរបរិស្ថានខេត្តទៅវិញ ។

តាមការអះអាងរបស់ម្ចាស់គ្រឿងចក្រខាងលើបានឲ្យដឹងថា មុនខ្លួនយកគ្រឿង​ចក្រមកកាយដីបានជួបម្ចាស់ដីហើយ ដោយបានអះអាងថា ដីរបស់គាត់មានប្លង់កាន់កាប់ស្របច្បាប់ ទើបទិញដីនោះដើម្បី​កាយដឹកយក​ទៅលក់ហើយទីតាំងកាយនោះមានស្នាមកាយថ្មីៗ ទើបពួកគាត់ហ៊ាន​ចូលកាយបែបនេះ ៕ សហការី


ចែករំលែក៖