ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញឿនមានតម្លៃជាង១ពាន់លានដុល្លារត្រូវបានដុតបំផ្លាញ

ចែករំលែក៖

ដើម្បបង្ហាញពីការប្តេជ្ញា កម្ចាត់គ្រឿងញៀននៅតំបន់ ត្រីកោណមាស ថៃ និងភូមា បានសម្រេច ដុតបំផ្លាញគ្រឿងញៀនដែលមានតម្លៃជាង១ពាន់លានដុល្លារ ។តំបន់ព្រំដែនថៃនិងភូមា ជាកន្លែងជួញដូរគ្រឿងញៀនធំជាងគេបំផុតនៅតំបន់អាស៊ីភាគអាគ្នេយ៍។

តំបន់ត្រីកោណមាសដែលស្ថិតនៅជាប់ព្រំដែនប្រទេសលាវថៃនិងភូមាជាយូរយារកន្លងមកហើយស្ថិតនៅជាតំបន់ដ៏សកម្មបំផុតក្នុងការផលិតអាភៀននិងhéroïne រហូតទល់ដល់ពេលប្រទេសអាហ្វហ្កានីស្ថាន បានក្លាយទៅជាតំបន់ផលិតគ្រឿងញានដ៏សកម្មបំផុត។

នៅក្នុងឧកាសនៃទិវាពិភពលោកកម្ចាត់គ្រឿងញៀន មន្ត្រីប៉ូលីសភូមាម្នាក់ បានបញ្ចាក់ថា នេះ គឺជាការដុតបំផ្លាញចោលគ្រឿងញៀនដ៏ច្រើនសម្បើមអស្ចារ្យមួយនៅ ក្នុងប្រវត្តិសាស្ត្រភូមាគ្រឿងញានដែលមានតម្លៃជិត១ពាន់លានដុល្លារ។ប្រទេសភូមាដែលសព្វថ្ងៃស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវីល។

ជាសរុប នៅភូមាគ្រឿងញាននានាដែលអាជ្ញាធរភូមា បានដុតរលាយចោល ដូចជាអាភៀន héroïne កញ្ឆានិងméthamphétaminesនោះមានតម្លៃជាទឹកប្រាក់ចំនួនជាង៣៤០លានអ៊ឺរ៉ូ។នៅប្រទេសថៃវិញអាភៀនដែលអាជ្ញាធរបានដុតកំទេចចោល គិតជាទឹកប្រាក់មានតម្លៃប្រមាណជា៥២៦លានអ៊ឺរ៉ូ។បើប្រៀបធៀប ទៅនឹងឆ្នាំមុនចំនួនទឹកប្រាក់សរុបនៃការដុតបំផ្លាញគ្រឿងញានរបស់ប្រទេសទាំងពីរ នេះនៅមានកំរិតនៅថេរដដែល។

ប្រទេស ថៃនិងភូមា មានឆន្ទះចង់បង្ហាញពិភពលោកថាប្រទេសខ្លួនបានចូលរូមយ៉ាងសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងទល់ នឹងការជួញដូរគ្រឿងញាន ជាមួយនឹងប្រតិបត្តិការដុតបំផ្លាញគ្រឿងញានដ៏សម្បើមអស្ចារ្យដូចនៅ ពេលព្រឹកមិញនេះ និងការដាក់ពិន័យទោសយ៉ាងធ្ងន់ធ្ងរនៅក្នុងពន្ធនាគារបើទោះបីជា អ្នកជួញដូរគ្រឿងញានកំប៉ិកកំប៉ុកក៏ដោយក្តី៕ ម៉ែវ សាធី


ចែករំលែក៖