ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័នឹងករណីមុខសញ្ញារក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសហការជាមួយអាវុធហត្ថក្រុងបាវិតបានចុះរបង្រ្កាប មុខសញ្ញារក្សាទុក ឬ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានជនសង្ស័យ២នាក់ នៅរសៀលវេលាម៉ោង១ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្តខេត្ត និងមានការចូរួមសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូង ខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការ បង្រ្កាបមុខសញ្ញា រក្សាទុក ឬ ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន ឃាត់ខ្លួន ជនសង្ស័យ២នាក់ មានឈ្មោះ មុំ សៀន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅ ភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ព្រំ ឆៃ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ ថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា រីឯវត្ថុតាងដែលរឹបអូសបានរួមមានម្សៅក្រាមរឹងពណ៌សថ្លា ចំនួន៦កញ្ចប់ ធំ២កញ្ចប់ និង តូច៤កញ្ចប់ មានទម្ងន់ ៨,០២ក្រាមទាំងសំបក់ថង់១ ទូស័ព្ទ ដៃចំនួន០២ គ្រឿង ផងដែរ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ និង វត្តតាងកំពុងឃាត់ខ្លួន និង រក្សាទុក ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ត ខេត្តស្វាយរៀងដើម្បី កសាងសំណុំរឿងតាមនីតិវិធី ៕ យឹម សុថាន


ចែករំលែក៖