ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានបុរសជនជាតិវៀតណាមម្នាក់ ដោយសារតែខឹងប្រពន្ធដេញចេញពីផ្ទះនិងមិនត្រូវគ្នាផងដែរនោះ ក៏សមេ្រចចិត្តចងករសម្លាប់ខ្លួននៅហាងខារ៉ាអូខេ យីហោគ្រួសារវៀតណាម ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចហាងខារ៉ាអូខេគ្រួសារវៀតណាម នៅផ្ទះ114 ផ្លូវលេខ13ជាន់2 បន្ទាប់៨ សង្កាត់ផ្សារកណ្តាលទី1 ខណ្ឌដូនពេញ ។
សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិវៀតណាម មុខរបរចុងភៅ ៕ ស ដារ៉ា