កាលពីថ្ងៃទី២៦ខែមិថុនា មានហេតុ ការណ៍ផ្ទុះអាវុធដាក់គ្នាជាទ្រង់ទ្រាយធំនៅតំបន់ព្រំដែនឥណ្ឌានិងចិន ។ កម្លាំងទាហានប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាភាគីម្ខាងទៀតជាអ្នកផ្ទុះអាវុធមុន។ នៅក្នុងហេតុការណ៍នោះ ទីតាំងការពារពីរ កន្លែងរបស់ឥណ្ឌា ត្រូវបានបំផ្លាញដោយ ទាហានចិន។
សារព័ត៌មាន PTI របស់ឥណ្ឌាបានដកស្រងសម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាដែលបានប្រកាសថា «ការប្រឈមមុខដាក់គ្នាដោយអាវុធកើតឡើងនៅតំបន់ Doka La រយៈពេល១០ថ្ងៃមកហើយ។ កម្លាំងទាហានចិនបានរារាំង ក្រុមព្យុហយាត្រាឥណ្ឌា ឆ្ពោះទៅកាន់ Kailash Mansarovar Yatra ស្ថិតនៅក្នុងទឹកដីឥណ្ឌា។
សារព័ត៌មាន Sputnik បានផ្សាយថា កម្លាំងទាហានចិន បានចូលទៅកាន់តំបន់ Sikkim ប្រទេសឥណ្ឌា ហើយក៏បានបណ្តេញទាហានឥណ្ឌាការពារព្រំដែន បំផ្លាញ លេណដ្ឋាន ពីរផងដែរ។
ក្នុងពេលជាមួយគ្នានេះសារព័ត៌មាន រ៉យទ័របានផ្សាយថា តាមការប្រកាសរបស់ក្រសួងការបរទេសនិង ក្រសួងការពារជាតិ ចិន បានបញ្ជាក់ថា ទាហានឥណ្ឌាជាអ្នក បំពានដោយចូលមកក្នុងទឹកដីចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានចោទប្រកាន់ ទាហានឥណ្ឌាថា បានរារាំងសកម្មភាព ប្រចាំថ្ងៃរបស់ទាហានចិននៅតំបន់ព្រំដែន ហើយបានអំពាវនាវដល់ឥណ្ឌាដកទាហានចេញពីទីនោះជាបន្ទាន់។ តាមការបញ្ជាក់របស់មន្ត្រីការពារជាតិចិន កម្លាំងទាហាន ចិនកំពុងធ្វើការកសាងផ្លូវ នៅតំបន់ ភាគ ខាងត្បូង ទីបេ ក៏ស្រាប់តែទាហានឥណ្ឌា ឆ្លងចូលព្រំដែន មករារាំង។ ក្រៅពីរារាំងការធ្វើផ្លូវទាហានឥណ្ឌាក៏បានគំរាមកំហែង ដល់សន្តិសុខតំបន់ព្រំដែនផងដែរ។ នៅ ក្នុងសេចក្តីប្រកាសភាគីចិនបានបញ្ជាក់ថា ឥណ្ឌានឹងមិនធ្វើរឿងរ៉ាវបង្កភាពស្មុគស្មាញកាន់តែខ្លាំង និងបន្តរក្សាទំនាក់ទំនងល្អនៅតាំងព្រំដែន។
ទំនាក់ទំនងរវាងឥណ្ឌានឹងចិនតែងតែប្រឈមមុខតានតឹងដាក់គ្នានៅតាម បណ្តោយព្រំដែន។ កាលពីខែឧសភា កន្លងមក មេដឹកនាំឥណ្ឌាបានបដិសេធចូលរួម កិច្ចប្រជុំដែលរៀបចំឡើងដោយ ប្រទេសចិន។
វិវាទនៅតាមព្រំដែនរបស់ប្រទេស មហាអំណាចបរមាណូទាំងពីរបានបង្កក្តី បារម្ភយ៉ាងខ្លាំង ដល់ប្រទេសជិតខាង។ ឥណ្ឌានិងចិនតែងតែប៉ះទង្គិចគ្នាជាញឹកញាប់ រយៈពេលកន្លងមក ដោយឥណ្ឌាបាន ចោទប្រកាន់ ទាហានចិនចូលឈ្លានពាន ទឹកដីរបស់ខ្លួន។
ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌាកំពុងបំពេញ ទស្សនកិច្ចនៅអាមេរិកជួបពិភាក្សាជាមួយប្រធានាធិបតីដូណាល់ ត្រាំស្តីពីទំនាក់ទំនងប្រទេសទាំងពីរក៏ដូចជាកិច្ចព្រមព្រៀង ជាច្រើនផ្សេងទៀតក្នុងនោះមាន ការ ទិញដូរអាវុធ និងប្រយុទ្ធប្រឆាំងភេរវកម្មជាដើម។
លោក ត្រាំ បាននិយាយនៅក្នុងសុន្ទ រកថា ជាមួយលោកម៉ូឌី នៅក្នុងសេតវិ មានរ៉ូយ៉ាល់សួន តាមទូរទស្សន៍ថា “បន្ទាប់ពីកិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ ខ្ញុំនឹង និយាយថា ទំនាក់ទំនងរវាងឥណ្ឌា នឹង សហរដ្ឋអាមេរិកមិនដែលរឹងមាំនោះទេ។ លោកបានបន្ថែមថា “ប្រទេសឥណ្ឌានិង សហរដ្ឋអាមេរិក នឹងត្រូវចងភ្ជាប់គ្នាជាមិត្ត និងគោរពគ្នាជានិច្ច។
លោកម៉ូឌី បានរៀបរាប់ពីកិច្ចចរចា របស់លោក ជាមួយលោកថមធ័រថា “មាន សារសំខាន់ខ្លាំងណាស់” ដោយមានទំនាក់ ទំនងទ្វេភាគី ដែលផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក និងតម្លៃចែករំលែក។
លោកម៉ូឌីបានបន្តទៀតថា “ដំណើរ ទស្សនកិច្ចរបស់ខ្ញុំ និងកិច្ចពិភាក្សារបស់ យើង នៅថ្ងៃនេះនឹងកត់សម្គាល់នូវទំព័រដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ នៃកិច្ច សហប្រតិបត្តិការ រវាងប្រទេសយើងទាំង ពីរ” ។
នៅលើផ្នែកពាណិជ្ជកម្មលោក ត្រាំ បាននិយាយថា គាត់ទន្ទឹងរង់ចាំធ្វើការជា មួយលោកម៉ូឌី ដើម្បីបង្កើតទំនាក់ទំនង ពាណិជ្ជកម្មដែលប្រកបដោយយុត្តិធម៌ និងផ្ទុយគ្នា ប៉ុន្តែគាត់ក៏បានជំរុញឱ្យជួយ នាយករដ្ឋមន្រ្តីឥណ្ឌាធ្វើបន្ថែមទៀត ដើម្បី កាត់បន្ថយឱនភាពពាណិជ្ជកម្ម អាមេរិក និងឥណ្ឌា។
លោក ត្រាំ បានថ្លែងទៀតថា “វាមាន សារសំខាន់ណាស់ ដែលត្រូវរារាំងដល់ការ នាំចេញទំនិញរបស់សហរដ្ឋអាមេរិក ចូល ទៅក្នុងទីផ្សាររបស់អ្នក ហើយយើងកាត់ បន្ថយ ឱនភាពពាណិជ្ជកម្មរបស់យើង ជាមួយប្រទេសរបស់អ្នក”។
យោងតាមតួលេខផ្លូវការ របស់អាមេរិក បានឱ្យដឹងថា កាលពីឆ្នាំមុន ការធ្វើពាណិជ្ជ កម្មរបស់អាមេរិក ជាមួយឥណ្ឌា មានចំនួន សរុបប្រមាណ ១១៤,៨ ពាន់លានដុល្លារហើយឱនភាពពាណិជ្ជកម្មអាមេរិក ជាមួយ ឥណ្ឌាមានចំនួន៣០,៨ ពាន់លានដុល្លារ។
ស្តីពីភាពជាដៃគូផ្នែកសន្តិសុខ មេដឹកនាំអាមេរិក និងឥណ្ឌាបាន សង្កត់ធ្ងន់ លើសារសំខាន់ នៃការប្រយុទ្ធប្រឆាំងនឹង ភេរវកម្មផងដែរ។
លោក ត្រាំ បាននិយាយថា ប្រទេស ទាំងពីរ ត្រូវបានវាយប្រហារដោយ “អំពើ អាក្រក់នៃភេរវកម្ម” ហើយបានប្តេជ្ញាចិត្ត បំផ្លាញ អង្គការភេរវកម្មនិងមនោគមន៍ វិជ្ជា។
លោកម៉ូឌី បាននិយាយថា “អាទិភាព កំពូលសម្រាប់ លោកប្រធានាធិបតី ត្រាំ និងរូបខ្ញុំគឺដើម្បីការពារសង្គមរបស់យើង ពីបញ្ហាប្រឈម ជាសកលដូចជាអំពើភេរ វកម្ម” ។
លោកម៉ូឌី បានទៅដល់ទីក្រុងវ៉ាស៊ីន តោន កាលពីថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើម ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ របស់ លោកទៅកាន់សហរដ្ឋអាមេរិក៕ ម៉ែវ សាធី