ព័ត៌មានទាន់ហេតុការណ៍៖

លួចលុយគេពេលយប់ស្មានតែរួចខ្លួន លុះព្រឹកឡើងម្ចាស់រងគ្រោះចាប់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុសិ្តស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័ម្នាក់ចូលលួចលុយប្រជាលពរដ្ឋពេលយប់ លុះដល់ព្រឹកឡើងម្ចាស់គេចាប់ក្របួចប្រគលឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ យកមកសួរនាំ ។ ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឋិតនៅក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យដែលគេចាប់ខ្លួនបានមានឈ្មោះជោត សំណាដេវីត អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។

ចំណែកស្រ្តីរងគ្រោះមានឈ្មោះ យាន ដានី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមការរៀបរាប់ពីស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងរំលងអធ្រាត្រ រូបគាត់បានក្រោកពីដេកដើម្បីបត់ជើងតូច ពេលដែលបើកភ្លើងមើលទៅលើតុ ស្រាប់តែបាត់កាបូបលុយ ដែលគាត់ទុកនៅលើតុនោះ ហើយក៏ស្រែកប្រាប់កូនៗថា មានគេចូលលួចកាបូបលុយ ហើយ នៅពេលនោះ កូនៗរបស់គាត់បានដើរកជនសង្ស័យគ្រប់ទីកន្លែង ព្រោះគាត់គិចថា គ្មានអ្នកណាចូលផ្ទះគាត់ទេ មានតែជនសង្ស័យទេ កន្លងមកជនសង្ស័យម្នាក់នេះធ្លាប់បានចូលលួចទូរសព្ទ័របស់ប្អូនស្រីគាត់មួយដងរួចមកហើយ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យបានចូលផ្ទះរបស់គេ រួចក៏ចាប់ជនសង្ស័យឆែកឆេរឃើញលុយដុល្លារចំនួន៤០ដុល្លារ និងលុយខ្មែរចំនួន៧០០០០៛ រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យចុះទៅយកជនសង្ស័យយកមកសួរនាំ។

ស្រ្តីរងគ្រោះបានបន្តទៀតថា នៅកាបូបនោះមានលុយដុល្លារចំនួន១៥០ដុល្លារ និងលុយខ្មែរចំនួន១៥ ០០០០០៛ និងអត្តសញ្ញាណប័ណ្ណមួយ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលផ្ទះរបស់ស្រ្តីរងគ្រោះលួចយកលុយពុតប្រាកដមែន ពេលដែលធ្វើសកម្មភាពលួចនោះ រូបគេបានលួចតែម្នាក់ឯងទេ ហើយពេលដែលលួចបានហើយរូបគេដកលុយនោះចំនួន១៥០ដុល្លារហើយនៅសល់ប៉ុន្មានគេបានផ្ញើនឹងឈ្មោះធឿន ពេលដែលបានលុយហើយ រូបបានហៅមិត្តភក្តិទៅហូបអីអស់ចំនួន១០០ដុល្លារនៅសល់៥០ដុល្លាររួចក៏ត្រឡប់មកផ្ទះវិញ ក៏ត្រូវបានម្ចាស់លុយចាប់ប្រគលឲ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងកសាងសំណូមរឿងបញ្ជួនទៅអធិការដ្ឋាននគរខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធិ៕ តាឡឹម


ចែករំលែក៖