ខេត្តព្រះសីហនុ ៖ ជនជាតិចិនមួយក្រុមមានគ្នាជាង៤០នាក់ ប្រដាប់ដោយដាវ ដំបង និងកាំបិតក្នុងដៃ បានវាយកាប់ចាក់ទៅលើក្រុមជនជាតិខ្មែរ ផ្អើលក្រុងព្រះសីហនុទាំងកណ្ដាលយប់។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត បានបើកប្រតិបត្តិការបង្ក្រាបជនជាតិចិនបាន៣៦នាក់ ដែលតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា សមត្ថកិច្ចមានការផ្ទុះអាវុធផងទើបអាចទប់ចាប់ក្រុមជនជាតិចិនទាំងនេះបាន។ ករណីនេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលតោពីរ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនជាតិចិនទាំង៣៦នាក់ ដែលបង្ក្រាបបាននេះ បច្ចុប្បន្នស្នាក់នៅកាស៊ីណូ ជីងប៉ី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្នុងនោះដកហូតបានដំបងឈើ៤ដើម, បំពង់ទីបដែក១ដើម និងដែកទីបបួនជ្រុង៣១ដើមដែលនៅក្នុងករណីហិង្សានេះមានជនរងគ្រោះ៣នាក់ជាជនជាតិខ្មែរបានដាក់ពាក្យបណ្ដឹង ប៉ុន្ដែនៅមួយចំនួនទៀតមិនមកនោះទេ។
នៅក្នុងរបាយការណ៍សមត្ថកិច្ចបានហៅអំពើហិង្សាខាងលើនេះថា ជាករណីហិង្សាដោយចេតនា និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
បើតាមប្រភពបានឲ្យដឹងថា មុនមានអំពើហិង្សាខាងលើនេះមានជនជាតិខ្មែរ៣-៤នាក់បានចូលទៅរាំកម្សាន្តនៅក្នុងរង្គសាលមួយជាមួយនឹងនារីបម្រើការងារនៅទីនោះ។ លុះបន្តិចក្រោយមកគេបានឃើញបុរសជនជាតិចិន៥ទៅ៦នាក់បានចូលទៅរាំក្នុងសភាពស្រវឹង ហើយក៏បានជាន់ជើងនារីៗដែលរាំជាមួយនឹងបុរសជនជាតិខ្មែរធ្វើឲ្យនារីទាំងនោះខឹងក៏យកដៃរុកភ្នែកជនជាតិចិន ទើបបង្កឲ្យមានជម្លោះកើតឡើងតែម្តង។ ពេលនោះមានការវាយតប់គ្នាទៅវិញទៅមក ប៉ុន្តែដោយសារខាងជនជាតិចិនមានគ្នាតិចជាងក៏រត់ចេញមកក្រៅទៅហៅបក្ខពួកប្រមាណ៤០នាក់ប្រដាប់ដោយដំបង និងដាវសាមូរ៉ៃដេញវាយកាប់ចាក់គ្នាផ្អើលប្រជាពលរដ្ឋតែម្តង។
ប្រភពបានបន្តថា នៅពេលមានអំពើហិង្សាដេញវាយគ្នាផ្អើលប្រជាពលរដ្ឋនេះសមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍និងការផ្ទុះអាវុធផង ទើបអាចឃាត់ជនជាតិចិនទាំងនេះបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។
លោកឧត្តមសេនីយទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាលើកទី២ហើយ ក្នុងខេត្តខ្ញុំក្រុមក្បាលខូចវាចង់សាកល្បងកម្លាំង និងស្នងការថាយប់ថ្មើរនេះមានកម្លាំងទេ តែកម្លាំងស្នងការ និងកម្លាំងមូលដ្ឋានចេញទៅបង្រ្កាបទាន់ ម្លេះអាចមានបញ្ហាធំដោយប្រជាពលរដ្ឋយើងចោមរោមវាយ អាច វឹកវរ (ដោយមានការស្រែកលាបពណ៌ជាតិសាសន៍)។ ក្នុងនាមខ្ញុំស្នងការនគរបាលខេត្តព្រះសីហនុ សូមជម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្តព្រះសីហនុទាំងអស់ កុំធ្វើអ្វីមួយឲ្យលើសពី ប្រពៃណី សីលធម៌ និងច្បាប់ របស់ប្រទេសយើងឲ្យសោះ»។
ជនសង្ស័យជាជនជាតិចិនចំនួន៣៦នាក់ ទី១-ឈ្មោះ តាទឹង ភេទប្រុស អាយុ២៧ឆ្នាំ, ទី២- ឈ្មោះ ឡ ជូឃាំង ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៣-ឈ្មោះ តា ជុង ភេទប្រុស អាយុ២៨ឆ្នាំ, ទី៤- ឈ្មោះ តា ចិន ភេទប្រុស អាយុ២៨ឆ្នាំ, ទី៥-ឈ្មោះ លី វិន ភេទប្រុស អាយុ២២ឆ្នាំ, ទី៦-ឈ្មោះ ហ្សី ជា ភេទប្រុស អាយុ២៧ឆ្នាំ, ទី៧-ឈ្មោះ លីវ ធានធាន ភេទប្រុស អាយុ២៧ឆ្នាំ, ទី៨-ឈ្មោះ យាំង គួរ ភេទប្រុស អាយុ២៤ឆ្នាំ, ទី៩-ឈ្មោះ លី ជា ភេទប្រុស អាយុ៣៣ឆ្នាំ, ទី១០- ឈ្មោះ ហ្វី ជីង ភេទប្រុស អាយុ៣២ឆ្នាំ, ទី១១-ឈ្មោះ ធាន លាំង ភេទប្រុស អាយុ២៣ឆ្នាំ, ទី១២-ឈ្មោះ អា យ៉ូវ ភេទប្រុស អាយុ២៦ឆ្នាំ, ទី១៣-ឈ្មោះ ឃិន ជា ភេទប្រុស អាយុ ៣៦ ឆ្នាំ ។ ១៤. ឈ្មោះ តា ហួយ ភេទប្រុស អាយុ ២៨ ឆ្នាំ ។ ១៥. ឈ្មោះ តា ប៉ោរ ភេទប្រុស អាយុ ២០ ឆ្នាំ ។ ១៦. ឈ្មោះ ឡាវ លីវ ភេទប្រុស អាយុ ២៩ ឆ្នាំ ។ ១៧. ឈ្មោះ អារ មីង ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ១៨. ឈ្មោះ អារ ចៀវ ភេទប្រុស អាយុ ២៨ ឆ្នាំ ។ ១៩. ឈ្មោះ ហោ អ៊ីង ភេទប្រុស អាយុ ២៦ ឆ្នាំ ធ្វើការ និងស្នាក់នៅ ជីងប៉ី។ ២០. ឈ្មោះ រ៉ាន ជី ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ២១. ឈ្មោះ ចូវ ហ្វីរ ភេទប្រុស អាយុ ១៨ ឆ្នាំ ។ ២២. ឈ្មោះ ឆិន ឆីវ ភេទប្រុស អាយុ៣០ឆ្នាំ ។ ២៣. ឈ្មោះ ស៊ីង ស៊ីង ភេទប្រុស អាយុ ២៧ ឆ្នាំ ។ ២៤. ឈ្មោះ ប៉ាន់ ស៊ីង ភេទប្រុស អាយុ ២៧ ឆ្នាំ។ ២៥. ឈ្មោះ អារ តូរ ភេទប្រុស អាយុ ២៥ ឆ្នាំ ។ ២៦. ឈ្មោះ ហ៊ី សឹរ ភេទប្រុស អាយុ ២៧ ឆ្នាំ ធ្វើ។ ២៧. ឈ្មោះ ហ្វុង ហ្វុង ភេទប្រុស អាយុ ២៤ ឆ្នាំ ។ ២៨. ឈ្មោះ ខាយ ជីរ ភេទប្រុស អាយុ ២៥ ឆ្នាំ ។ ២៩. ឈ្មោះ តា ជឺរ ភេទប្រុស អាយុ ២៨ ឆ្នាំ ។ ៣០. ឈ្មោះ អារ យ៉ុង ភេទប្រុស អាយុ ២៥ ឆ្នាំ ។ ៣១. ឈ្មោះ អារ ជីង ភេទប្រុស អាយុ ២៤ ឆ្នាំ ។ ៣២. ឈ្មោះ សាវ ហ្វឹង ភេទប្រុស អាយុ ៣៥ ឆ្នាំ ។ ៣៣. ឈ្មោះ ឡុង ជីង ភេទប្រុស អាយុ ២៩ ឆ្នាំ ។ ៣៤. ឈ្មោះ ជី តាន់ ភេទប្រុស អាយុ ២៤ ឆ្នាំ ។ ៣៥. ឈ្មោះ អារ ស៊ុយ ភេទប្រុស អាយុ ៣២ ឆ្នាំ ។ ៣៦. ឈ្មោះ ប៉ាយ ហ្វុង ភេទប្រុស អាយុ ៣២ ឆ្នាំ។
ចំណែកជនរងគ្រោះជាជនជាតិខ្មែរចំនួន៣នាក់ បានមកដាក់ពាក្យបណ្ដឹង ទី១-ឈ្មោះ គុជ គ្រៀល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ,ទី២-ឈ្មោះ យិន វណ្ណសួគ៌ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងទី៣-ឈ្មោះ ហួត ឡា ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនទាំងនោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
គួរបញ្ជាក់ថា ករណីស្រដៀងគ្នានេះបានកើតឡើងនៅខេត្តព្រះសីហនុភាគច្រើនបង្កឡើង ដោយក្រុមជនជាតិចិន ប៉ុន្តែគេសង្កេតឃើញថា សមត្ថកិច្ចដូចជាមិនមានវិធានការតឹងរុឹងចំពោះភាពអនាធិបតេយ្យនេះទេ។ ដូច្នេះករណីខាងលើតាមប្រជាពលរដ្ឋបានសំណូមពរឲ្យសមត្ថកិច្ចមានវិធានការតឹងរុឹងបើអាចធ្វើបានគួរបណ្តេញចេញពីប្រទេសកម្ពុជា៕ ឆ្លាមសមុទ្រ