ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅក្រុងកំពង់ឆ្នាំង លើកបញ្ហាផ្លូវ ភ្លើង ទឹក បរិស្ថាន និង សេវាតម្រូវការ ស្នើទៅអាជ្ញាធរជួយដោះស្រាយ

ចែករំលែក៖

ខេតកតកពង់ឆ្នាំង ៖ បញ្ហាចំនួន៥ ត្រូវបានពលរដ្ឋ ដែលមកពីតាមសង្កាត់នីមួយៗបានលើកឡើងស្នើទៅអាជ្ញាធរក្រុងកំពង់ឆ្នាំង ដែលបញ្ហាទាំងនេះបានកើតឡើងសឹងរាល់ពេលក្នុងកិច្ចការប្រចាំថ្ងៃ នៅមូលដ្ឋាន របស់ពួកគាត់

បញ្ហាទាំង៥ដែលលើកឡើង ដូចជា ការផ្តល់សេវាតម្រូវការ ផ្តោតសំខាន់លើអត្តសញ្ញាប័ណ្ណ បរិស្ថាន អនាម័យ អគ្គិសនី និងការទឹក ។

ពលរដ្ឋដែលមកពីសង្កាត់ផ្សារឆ្នាំងបានលើកឡើងអំពីការធ្វើអត្តសញ្ញាណប័ណ្ណ រូបគាត់បានធ្វើ៣ដងហើយ តាំងពីឆ្នាំ២០១៤ រហូតមដល់ឆ្នាំ២០១៧ ប៉ុន្តែអត់បានប្រើរហូតដល់សព្វថ្ងៃនេះ ។ ពីបញ្ហាបរិស្ថានពលរដ្ឋនៅភូមិរបស់គាត់ ការយល់ដឹងនៅមានកម្រិត គឺច្រើនយកសម្រាម ទៅបោះចោលតាមផ្លូវសាធារណៈ គដូចភ្នំទៅហើយ និងមានធំក្លិនស្អុយទៀតផង ។ ចំពោះបញ្ហាអគ្គិសនី និង ទឹកគាត់បានបញ្ជាក់ថា ទំហំនៃការប្រើនៅដដែល គីឡូភ្លើង និង កុងទ័រទឹក ឡើងហួសប្រមាណ ។ ក្រៅពីនេះគឺបានស្នើសុំអោយអាជ្ញាធរក្រុងជួយអន្តរាគមន៍ ដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹក បញ្ចុះតម្លៃក្នុងការភ្ជាប់បណ្តាញប្រើប្រាស់ទឹកអោយបានទាបជាងសព្វថ្ងៃ ។

ពលរដ្ឋនៅសង្កាត់ប្អេរ បានអំពីផ្លូវកៅស៊ូ ខូចស្ទើទាំងអស់ហើយ ដោយរថយន្តដឹកធ្ងន់ គឺផ្លូវក្បែរបងស៊ីម៉ាក (CMAC)ដែលលោកស្នើអោយអាជ្ញាធរ និង ជំនាញមន្ទីរសាធារណការជួយពិនិត្យមើលផង កុំអោយបញ្ហានៅដដែលៗ ។

ពលរដ្ឋនៅសង្កាត់កំពង់ឆ្នាំង បានលើកឡើងអំពីបញ្ហាការបង្ហូរទឹកស្អុយរបស់ខារ៉ាអូខេ បុរីហ្គោលដិន មកទីសារធារណៈដែលមានខ្លិនស្អុយ ដែលពុំមានលូត្រឹមត្រូវនោះទេ ។ ក្រៅពីនោះប្រជាពលរដ្ឋបានលើកឡើងចំៗ ចំពោះអសីលធម៌របស់បុគ្គលិកក្រុមហ៊ុនអគ្គិសនីខេត្តកំពង់ឆ្នាំង ក្នុងពេលដែលសុំអន្តរាគមន៍អោយជួយមើលអគ្គិសនីតាមផ្ទះរបស់គាត់ ពេលដែលមានបញ្ហា គឺបុគ្គលិកក្រុមហ៊ុនអគ្គិសនី ប្រើពាក្យសំដីមិនសមរម្យ អកប្បកិរិយាក្រអឺតក្រទម។

ឆ្លើយតបទៅនឹងបញ្ហាទាំងនេះលោកហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ទៅប្រជាពលរដ្ឋថា បញ្ហាទាំងនេះកន្លងមកអាជ្ញាធរក្រុង បានធ្វើការតស៊ូមតិជាច្រើនលើក ច្រើនសារមកហើយ តាំងពីនៅថ្នាក់ខេត្ត រហូតដល់ក្រសួងមហាផ្ទៃទឿង ទៅលើបញ្ហាអគ្គិសនី ប៉ុន្តែលទ្ធផលនៅមិនទាន់បានឆ្លើយតបជាមួយប្រជាពលរដ្ឋនោះឡើយ ។

លោកអភិបាលក្រុងបានលើកឡើងពីបញ្ហាបរិស្ថាន នៅក្រុងកំពង់ឆ្នាំង គឺលោកទទួលស្គាល់ថា នៅមានខ្វះចន្លោះ របស់ក្រុមហ៊ុនប្រមូលសម្រាម តែលោកនឹងស្នើទៅក្រុមម្តងទៀត និង ដាក់វិធានការក្តៅ លើការប្រមូលសម្រាម និង ការយកថ្លៃសម្រាមអោយបានត្រឹមត្រូវទៅតាមសៀវភៅបន្ទុក ។ ចំពោះបញ្ហាផ្លូវ លោកនឹងចុះពិនិត្យមើលជាក់ស្តែង បន្តទៀត ជាមួយនិងជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ៕ ចន្ថា


ចែករំលែក៖