ខេត្តកណ្តាល៖ ជនជាតិខ្មែរអិស្លាម២នាក់ ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពិរសៀលថ្ងៃទិ2 ខែកក្កដា ឆ្នាំ2017 វេលាម៉ោង4និង40នាទី នៅតាមជួរមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមបុរសៗប្រមាណ៦នាក់ បាននាំគ្នាឡើងមកថ្វាយបង្គមព្រះអាឡោះ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរឥស្លាម ពេលថ្វាយបង្គំរួច ខណៈនោះមានភ្លៀងធ្លាក់យ៉ាងខ្លំាង ហើយក្រុមបុរសស្រ្តីជនជាតិខ្មែរអិស្លាមទាំងនោះបាននាំគ្នាជ្រកនៅក្រោមដំបូលតង់មួយកន្លែង ដែលគាត់ធ្វើសម្រាប់ជ្រកនៅពេលភ្លៀង ខណៈនោះស្រាប់តែមានរន្ទះមកបាញ់ចំហ្វូងមនុស្សជាច្រើននាក់ ធ្វើឲ្យអ្នកទាំងនោះភ័យ ស្រឡាំងកាំងខ្លះដួលសន្លប់ស្តូកស្តឹងគ្រប់គ្នា តែ5នាទីក្រោយមក គេឃើញបុរស់ម្នាក់បានដាច់ខ្យល់ស្លាប់ និងម្នាក់សន្លប់មិនដឹងខ្លួនសោះ។
ប្រភពដដែលបានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ម៉ិត សូឡេះ អាយុ59ឆ្នាំ មុខរបរនេសាទ ស្នាក់នៅលើទូក តាមមាត់ទន្លេ គ្មានផ្ទះទេ និងម្នាក់ទៀតឈ្មោះ ម៉ិត សុះយ៉ាន អាយុ57ឆ្នាំ មុខរបរនេសាទ ស្នាក់នៅភូមិកើតហេតុ បច្ចុប្បន្នក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យធំនៅទីក្រុងភ្នំពេញ នៅពេលនេះ មិនដឹងថា ស្លាប់ឬរស់យ៉ាងណានៅឡើយទេ ។
ចំណែកស្រ្តីជាប្រពន្ធបុរសដែលស្លាប់ ឈ្មោះ ឡឺប ម៉ៃយ៉ុម អាយុ44ឆ្នាំ និងកូន5នាក់នៅតូចៗ ដែលរស់នៅលើទូក បានយកសពមកធ្វើបុណ្យតាមប្រពៃណីខ្មែរអីស្លាមនៅផ្ទះក្មួយលើគោកក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ហើយរូបគាត់បានក្លាយជាស្រ្តីមេម៉ាយ ហើយបន្សល់ទុកកូនកំព្រាចំនួន5នាក់ក្នុងបន្ទុក។
ក្រុមគ្រួសាររងគ្រោះបានអំពាវនាវរកជំនួយមនុស្សធម៌ពីសំណាក់សប្បុរសជននានាមេត្តាជួយដល់គ្រួសារក្រីក្ររបស់ពួកគាត់ដែលរស់នៅលើទូកនេះផង៕ ឡូ សំអាត