ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីជនអានាថាម្នាក់ដេកសន្លប់ព្រោះដាច់អាហារនៅមុខផ្សារត្រពាំងថ្លឹង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីជនអនាថា ម្នាក់បានដួលសន្លប់តាមផ្លូវ ព្រោះតែគ្មានអាហារត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ តាមផ្លូវវេងស្រេង មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះក្នុងហេតុការណ៍ ភេទស្រី អាយុប្រមាណ៤០ឆ្នាំ ជាស្រ្តីជនអនាថា ក្នុងស្ថានភាព ហេវហត់អស់កម្លាំង ដើរដេកដួលសន្លប់បាត់ស្មារតី ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីខាងលើ ដើរមកដេកមុខផ្សារត្រពាំងថ្លឹង តាំងពីថ្ងៃមកម្ល៉េះ ទោះជាមានអ្នកឲ្យបាយ ឲ្យទឹក ហូបហើយដេករហូត លុះដល់ព្រលប់ថ្ងៃដដែល ស្រ្តីរងគ្រោះ កាន់តែមានអការៈ បាក់ អស់កម្លាំងដេកសន្លប់ បន្ទាប់មក ស្រាប់តែឃើញក្រុមសន្តិសុខបានលើកពីមុខផ្សារត្រពាំងថ្លឹង មកដាក់លើឃឿនកណ្តាលផ្លូវដោយខ្លាចស្លាប់នៅជាប់ផ្សារ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបាន ក្រុមរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងនាមមនុស្សធម៌ មិនប្រកាន់វណ្ណៈ អ្នកមាន ឬក្រ មិនគិតពីតម្លៃសេវាអ្វីទាំងអស់ សំខាន់បម្រើ នៅក្នុងសង្គម ៕ សុខាសែនជ័យ


ចែករំលែក៖