ខេត្តឧត្តមានជ័យ:លោក គង់ ពៅ អាយុ៥៧ឆ្នាំ រស់នៅភូមិទួលគ្រោះ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាជនពិការភ្នែកមួយចំហៀង និងជាមន្រ្តីយោធានៅអង្គភាពកងវិស្វវកម្មលេខ៧១៧ នៃអគ្គបញ្ជាការ បញ្ជាការដ្ឋានកងវិស្វវកម្ម ។ គាត់បានបម្រើកងទព័ជួយជាតិមាតុភូមិអស់មួយជីវិត មិនដែលបាននៅផ្ទះ ហើយរកសក្តិបំពាក់នៅលើស្មាមួយគ្មាន ហើយថែមទាំងត្រូវបានលោក ទួន ហម មេភូមិពពេល បានលួចធ្វើបណ្ណ័កម្មសិទ្ធិយកដីស្រែចំការរបស់គាត់អស់គ្មានសល់ ដែលប្រពន្ធកូនរបស់គាត់អាស្រ័យផលជារៀងរាល់ឆ្នាំ ពេលនេះ គ្រួសាររបស់គាត់កំពុងតែរងគ្រោះដោយអត់ដីស្រែចំការចញ្ចឹមជីវិត។
លោកគង់ ពៅ បានអោយដឹងថា សព្វថ្ងៃគាត់មានតួនាទីជានាយឯកដែលរូបគាត់បានបម្រើការនៅក្នុងជួរកងទ័ពជាង៣០ឆ្នាំ ក្នុងជួរអង្គភាពលោកជាជំនាញផ្នែកជាងជួសជុលគ្រឿងចក្រ ដែលតាមជួសជុលគ្រឿងចក្រសាងសង់ថ្នល់ និងស្ពានជាច្រើនខេត្ត ក្រុង ហើយជាច្រើនខែ ទើបលោកបានមកផ្ទះម្ដង។
លោករំលឹកថា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩០ លោកចូលបម្រើការនៅកងពលតូចវិស្វវកកម្ម ។ ពីឆ្នាំ២០០០ដល់២០០៦ នៅកងឯកភាពស្ថាបនាស្ពានថ្នល់លេខ៧១៧ រហូតមកទល់បច្ចុប្បន្ន លោកនៅបម្រើការងារនៅអង្គភាពស្ថាបនាស្ពានថ្នល់៧១៧ដដែល។
ទីបំផុតគុណសម្បត្តិដែលរូបគាត់ជាជនពិការ ខិតខំបម្រើជាតិមាតុភូមិខ្លួន បែរជាទទួលបានចុងក្រោយជាគុណវិបត្តិទៅវិញ។
សូម្បីតែដីស្រែចំការ ដែលជាគោលរបបក្រោយសមាហរណកម្ម ក៏ត្រូវបានលោកទួន ហម មេភូមិពពេលលួចធ្វើប្លង់ឲ្យទៅកូនបង្កើតរបស់គេអស់ ទាំងដែលប្រពន្ធកូនរបស់គាត់កំពុងនៅអាស្រ័យផលចិញ្ចឹមជីវិតរាល់ឆ្នាំ។
លោកបានបញ្ជាក់បន្តថា យកដីស្រែចំការរបស់គាត់អស់ហើយបែរជាទៅប្ដឹងមូលបង្កាច់ឲ្យសមត្ថកិច្ចចាប់ខ្លួនលោកថែមទៀត ដោយចោទប្រកាន់បំភ្លៃពីការពិត ពីបទបានបំផ្លាញផលដំណាំអ្នកដទៃទៅវិញ។
ទោះជាអាជ្ញាធរខេត្ត លោកសរ ថាវី អភិបាលខេត្តឧត្តរមានជ័យបានដឹងហេតុផលថា មេភូមិរូបនេះពិតជាមានចរិកខិលខូច ក៏សំណូមពរឲ្យបែងចែកគ្នាពាក់កណ្ដាលម្នាក់ តែលោកទួន ហម ប្រកែកដាច់អហង្ការមិនទទួលយកការសំណូមពររបស់លោកអភិបាលខេត្តនោះឡើយ។
ដោយមានភាពរឹងរុះហើយនៅបន្ដនីតិវិធីនៅតុលាការជាបន្ដទៀតដោយសំអាងមានប្លង់០១មួយច្បាប់ ៕ ប៉ែន នួន