ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានចោរគាស់ផ្ទះ ពលរដ្ឋចាប់វាយសំពងរងរបួសធ្ងន់ ហើយជនសង្ស័យរត់គេចបាត់ ៣ថ្ងៃក្រោយ ស្រាប់តែប្រទះឃើញសាកសព

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យក្រោយពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ព័ទ្ធចាប់បានវាយសំពងយ៉ាងចាស់ដៃ ហើយត្រូវបានជនសង្ស័យព្យាយាមរត់គេចខ្លួនរួច ចូលបឹងកំប្លោក កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកក្កដា នេះស្រាប់តែប្រទះឃើញសាកសព ជនសង្ស័យស្លាប់ក្នុងទឹកបឹងកំប្លោកទៅវិញ បង្កឲ្យភ្ញាក់ផ្អើល ក្នុងភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យមានឈ្មោះ ប៉ាល់ ណារ៉ូ មានអាយុ១៦ឆ្នាំ ។

តាមប្រជាពលរដ្ឋរស់នៅ ក្នុងភូមិកើតហេតុបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែកក្កដា ជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ បានសម្រេចហើយ រត់មិនរួច ស្រែកផ្អើលនាំគ្នាព័ន្ធចាប់បាន វាយទ្រមខ្លួន តែជនសង្ស័យព្យាយាម រត់គេចលោតចុះទឹកបឹងកំប្លោក គេចខ្លួន រកមិនឃើញ ស្រាប់តែនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកក្កដា បន្ទាប់ពី មានអ្នកដើរបេះបន្លែ ប្រទះឃើញសាកសព ក្នុងទឹកកប់កំប្លោក ទើបផ្អើល ជាសាកសព ជនសង្ស័យ កាលពីថ្ថៃមុន ។

សាកសពក្រោយពីប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះមក ពិនិត្យ ៕ តាឡឹម


ចែករំលែក៖