ព័ត៌មានទាន់ហេតុការណ៍៖

ពពាក់ពពូនគ្នាលើផ្លូវសាធារណៈ ១៥នាក់ ត្រូវនគរបាលក្រុងពោធិ៍សាត់ចាប់ញាត់ទ្រុង រង់ចាំអប់រំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប សហការគ្នាចុះល្បាតក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខ្លួន ដើម្បីភូមិឃុំមានសុវត្ថិភាព ខណៈនោះក៍ប្រទះឃើញក្មេងទំនើងចំនួន ២ក្រុមមានគ្នាសរុបចំនួន ១៥នាក់ ប្រមូលផ្ដុំនៅលើផ្លូវសាធារណៈជាកន្លែងស្រាត់ទាំងយប់អធ្រាត្រផងនោះ ទើបមានការសង្ស័យក៍ឃាត់នាំយកទៅដាក់ក្នុងទ្រុង នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរងចាំបន្តនិតិវិធីនៅព្រឹកស្អែក។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចំណុចស្ពានវែង និងអាងបង្ហាទឹករលាប ស្ថិតក្នុងភូមិ-សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងដែលបានចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យជាក្មេងទំនើងទាំងអស់ត្រូវបានឃាត់ខ្លួនដើម្បីរងចាំធ្វើការសួរនាំបន្តទាំងនេះ ធ្វើឡើងនៅគ្រាដែលកម្លាំងសមត្តកិច្ចនគរបាលបានសហការគ្នា ចុះល្បាត់ពេលយប់ដើម្បីភូមិឃុំមានសុវត្ថិភាព ក៍ប្រទះឃើញពួកគេប្រមូលផ្តុំគ្នាចំនួន ២ក្រុម ដោយ ១ក្រុមមានគ្នាចំនួន ៧នាក់ និង ១ក្រុមទៀតមានគ្នាចំនួន ៨នាក់ សរុបទាំងអស់ចំនួន ១៥នាក់ រួមទាំងមធ្យោបាយធ្វើដំណើរ(ម៉ូតូ)ចំនួន ៩គ្រឿងផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថា ដោយឃើញហេតុការណ៍ជាក់ស្ដែង និងមានការសង្ស័យ ខណៈពួកគេពពាក់ពពូនប្រមូលផ្ដុំគ្នានៅលើផ្លូវសាធារណៈ ទាំងយប់អធ្រាត្រម្យាងជាកន្លែងស្រាត់ទៀត ដោយ ១ក្រុមៗនៅមិនឆ្ងាយពីគ្នាប៉ុន្មានផងនោះ ក៍ឆ្លងយោបល់ថ្នាក់លើដើម្បីនាំខ្លួនពួកគេយកមកបង្ឃាំងទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិសាត់ជាបណ្ដោះអាសន្នសិន រងចាំព្រឹកស្អែងទើបបន្តនីតិវិធី។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា នៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីជំនាញបានធ្វើសួរនាំឃើញថា ពួកគេទាំងអស់បាននាំគ្នាជិះម៉ូតូពីភូមិ.ឃុំ.ស្រុកនានានៃខេត្តពោធិ៍សាត់ ក្នុងគោលបំណងណើរលេងតែប៉ុណ្ណុះ ហើយជំនាញបន្តការស្រាវជ្រាវស្វែងរកឪពុកម្ដាយបងប្អូន ដើម្បីមកធានាទទួលយកកូនឬប្អូនទៅវិញ ក្រោយធ្វើការអប់រំ និងធ្វើកិច្ចសន្យលាយល័កជាអក្សត្រឹមត្រូវជាផ្លូវការ៕ ប៉ឹម ពិន

dav

dav

dav

sdr


ចែករំលែក៖