ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបទីតាំងដាំកញ្ឆា១០២ទីតាំង នៅស្រុកគិរីវង់ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវៈ ទីតាំងដាំកញ្ឆាចំនួន១០២ទីតាំង ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាប និងដុតបំផ្លាញចោល ហេតុការណ៍បង្រ្កាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជ្រលងភ្នំទឹកខ្លុង ចំណុចជ្រោះជ្រៃ ចំណុចទំនាបបែកថ្លាង ចំណុចជ្រោះឃ្លៃ នឹងចំណុចដាក្រឡាញ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ការចុះបង្ក្រាបខាងលើនេះធ្វើឡើងក្រោមការបញ្ជារផ្ទាល់ ពីលោក សុខ សំណាង ស្នងការនគរបាលខេត្ដតាកែវ ដឹកនាំដោយលោក សូ ភី ស្នងការរង ទទួលការងារព្រំដែន សហការជាមួយលោក ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងលោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់។

ក្រោយប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ច បានធ្វើការកាប់ និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់សរុប ចំនួន១០២ទីតាំង ដែលមានកញ្ជាស្មើនឹង៦១.២៦៥ដើម មានអាំងស្តុបទឹកប្រស់ ចំនួន៤៨អាងទឹក ដែលមានផ្ទៃដីសរុប ប្រមាណជិត៤ហិចតា ។

ពេលនេះសមត្ថកិច្ច ក៏កំពុងស្វែងរកមុខសញ្ញាអ្នកដាំកញ្ឆានោះ ឲ្យមកទទួលខុសត្រូវ ចំពោះមុខច្បាប់៕ ភ្នំដា


ចែករំលែក៖