ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដូនពេញបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទ២នាក់ ក្រោយឆក់ជនជាតិបរទេស

ចែករំលែក៖

រាជធានីភ្នំពេញ៖ មុខសញ្ញាឆក់ទូរស័ព្ទពីជនជាតិបរទេសពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០២:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ នៅចំនុចផ្លូវលេខ១៣០ កែងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

កម្លាំងអាវុធហត្ថបានឲ្យដឹងថា បានឃាត់ខ្លូនជនសង្ស័យ២នាក់មានឈ្មោះទេព សុខន ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជូលផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកឆក់) និងឈ្មោះ សៅ វណ្ណា ហៅញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជូល ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(អ្នកបើកម៉ូតូ) ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ 1AX-1110 ភ្នំពេញ, ទូរសព្ទ័ដៃ ម៉ាក SONY XPERIA សុីម កាតលេខ ០៩៨៨៤៤០៨០ (ជាវត្ថុតាង), ទូរស័ព្ទដៃម៉ាក IPhone4 ០១គ្រឿង, ទូរស័ព្ទដៃម៉ាក NOKIA C2 មូយគ្រឿង និងនាឡិកាដៃពណ៌ខ្មៅ ០១គ្រឿង ។

ចំណែកជនរងគ្រោះឈ្មោះ MOHAMMED HAMZA. ABDELHAMED ALLAM. ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកីឡាករបាល់ទាត់ ជនជាតិអេហ្ស៊ីប កាន់លិខិតឆ្លងដែន លេខ A 10303121 ស្នាក់នៅផ្ទះលេខ៦៦ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ ។

រីឯទូរស័ព្ទដែលជាវត្ថុតាងនោះកម្លាំងអាវុធហត្ថបានប្រគល់ជូនជនរងគ្រោះវិញហើយ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនបន្តទៅការិយាល័យបទល្មើសព្រហ្មទណ្ឌនៅទីបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញដើម្បើចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖