ព័ត៌មានទាន់ហេតុការណ៍៖

បុរសរងគ្រោះម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកទាំងព្រឹកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ។

ជនរងគ្រោះមានឈ្មោះប៉ិច ឡុងដា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ រងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ។ ចំណែករថយន្តបង្កមិនស្គាល់ស្លាកលេខឡើយគ្រាន់តែដឹងថាម៉ាកវីស្តូ ពណ៍លឿង ។

លោកព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ជនរងគ្រោះបានដើរឆ្លងផ្លូវពីម្ខាងទៅម្ខាងទៀត ពេលទៅដល់ពាក់កណ្តាលផ្លូវក៍ត្រូវរថយន្តម៉ាក់វីស្តូ ពណ៍លឿងបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញក្នុងល្បឿនលឿនបានជាន់ហ្វ្រាំងដែរតែមិនជាប់បណ្តាលឲ្យបុកជនរងគ្រោះដួលបោកក្បាល លើផ្លូវជាតិរងរបួសធ្ងន់ ។

ក្រោយបង្កហេតុរថយន្តបង្កបើកគេចបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណរថយន្តបង្ក ៕
សណ្តោស


ចែករំលែក៖