ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារអូរឬស្សី រួមជាមួយបុគ្គលិកសន្តិសុខ តំណាងអាជីវករ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ7មករា អាណត្តិទី2

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី18 ខែកក្កដា ឆ្នាំ2017 គណៈកម្មការផ្សារអូរឬស្សី រួមជាមួយបុគ្គលិកសន្តិសុខ តំណាងអាជីវករ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ7មករា អាណត្តិទី2 នៅក្នុងបរិវេណវត្តមង្គលវ័ន(ហៅវត្ត ថ្វាយដង្គុំ) ។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ7មករា និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ7មករា ព្រមទាំងមានការចូលរួមពីមន្ត្រីក្រោមឱវាទ មន្ត្រីជំនាញ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ7មករា ប្រមាណ300នាក់ ៕ ស រស្មី


ចែករំលែក៖