ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការសន្យាកាលពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៧កន្លងមក លើបញ្ហាទឹកលិច ក្រោយភ្លៀងធ្លាក់នៅតំបន់បឹងកក់ ជាពិសេសក្នុងភូមិ៦ សង្កាត់ស្រះចក ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១១និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដាក់ផែនការជាក់ស្តែង និង ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក និងប្រព័ន្ធលូថ្មីនៅភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដេីម្បីបញ្ជៀស និងបញ្ឍប់ការជនលិចដោយទឹកភ្លៀងនៅតំបន់នោះទាំងស្រុង ។
លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាដោយមានការសំណូមពរពីប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលតែងតែជួបបញ្ហា លិចទឹកតាមផ្លូវក៏ដូចជាការហូរចូលផ្ទះសំបែងរំខានដល់ការរស់នៅរបស់ពួកគាត់ពេលមេឃភ្លៀងធ្លាក់ភ្លៀងមួយមេធំៗនោះព្រោះតែបណ្តាលមកពីការស្ទះលូ និងការហូរទឹកចេញមិនទាន់នាំឲ្យជន់លិចនោះលោកក៏ដឹកនាំមន្ត្រីជំនាញចុះមកត្រួតពិនិត្យការដាក់ប្រព័ន្ធលូថ្មី ជាច្រើនខ្សែរ នៅក្នុងភូមិទី៦ សង្កាត់ស្រះចក នឹងសង្ឃឹងថាពេលធ្វើរួចរាល់ហើយនឹងលែងមានការរំខានជន់លិចចូលផ្ទះប្រជាពលរដ្ឋតទៅទៀតឡើយ ។
លោក អភិបាល បានធ្វើការណែនាំដល់ក្រុមហ៊ុនដែលទទួលម៉ៅការឲ្យពន្លឿនការជួសជុលសាងសង់របស់ខ្លួនឲ្យបានឆាប់ ជូនបងប្អូនប្រជាពលរដ្ឋយើង ព្រមទាំងបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋថាៈ រដ្ឋបាលខណ្ឌដូនពេញ បានលើកផ្លូវបេតុងថ្មីខ្ពស់ជាមុន ហេតុនេះសូមបងប្អូន ធ្វើការជួសជុល និងកែលម្អផ្ទះបងប្អូន ដែលទាបជាងថ្នល់ មកខ្ពស់ជាងថ្នល់វិញ ដេីម្បីកុំឲ្យមានទឹកលិចបន្តទៀត ។
លោកអភិបាល ក៏បានសូមណូមពរពីបងប្អូនប្រជាពលរដ្ឋគួរតែវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវកុំបោះចោលគ្មានសណ្តាប់ធ្នាប់នាំឲ្យកាកសំណល់ទាំងនោះពេលដែលមេឃភ្លៀងម្តងអាចកកស្ទះមុខប្រព័ន្ធលូធ្វើឲ្យការហូរចេញយឺតនាំជន់លិចផ្លូវនឹងចូលផ្ទះរបស់បងប្អូនផងដែរ ៕ស តារា