ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពី បុរសម្នាក់ដែលគេសង្ស័យថាបែកថ្នាំបានយកកាំបិតមុខពីរសម្រាប់ចិតបន្លែមកអារ.ក ខ្លួនឯងហូរឈាមស្រោចខ្លួន ប៉ងបញ្ចប់ជីវិត កាលពីវេលា ម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលប្រទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ តែសំណាងល្អត្រូវបានគេជួយទាន់ពេលវេលា។
បុរសរងគ្រោះមានឈ្មោះ បាន វុទ្ធី អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេមិនដឹងថាបុរសរងគ្រោះមកពីណាទេ ស្រាប់តែនៅម៉ោងកើតហេតុខាងលើប្រជាពលរដ្ឋបានប្រទះឃើញបុរសខាងលើអង្គុយមានកាន់កាំបិតមុខ២ ហើយអារ.ក ខ្លួនឯងនឹងកាំបិតនោះ ហូរឈាមស្រោចខ្លួន ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច សមត្ថកិចក៏ចុះមកដល់ភ្លាមៗដែរ ហើយយកកាំបិតចេញពីដៃជនរងគ្រោះ បន្ទាប់មកបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សូមរំលឹកថា បុរសខាងលើនេះបានព្យាយាមសម្លាប់ខ្លួនម្ដងហើយ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដដែល ដោយខ្លួនបានជិះម៉ូតូឌុបទៅលោតទឹកពីលើស្ពានជ្រោយចង្វាចាស់ តែមិនស្លាប់ព្រោះគាត់ចេះហែលទឹក ហើយបានហែលទឹកឡើងគោកវិញ៕ សុខាសែនជ័យ