ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ី ឈាន និង លោកស្រី បាន ស្រីមុំ នាំយកទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ទៅវេរប្រគេនដល់ ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៣ ក្នុងក្រុងប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ជាតិចុះជួយខេត្ត និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បាននាំយកទៀនព្រះវស្សា និងទេយ្យទានទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំយ៉ាត វត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងវត្តបរហ៊ុយ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិនបាន បានថ្លែងទៅកាន់ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តថា៖ តាមទំនៀម ទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាពិធីបុណ្យចូលព្រះវស្សាមានរយៈពេល៣ខែនេះ ដោយចាប់ផ្តើមពីថ្ងៃ១ រោច ខែអាសាធ ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ រោច ខែកក្តិត តាមព្រះវិន័យព្រះពុទ្ធសាសនា បានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទី អារាមរហូត រយៈពេល៣ខែពេញតែម្តង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ ពុទ្ធបរិស័ទតែងតែនាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃមុនចូលព្រះវស្សាបែបនេះ។

លោក អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៧៩រហូតដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខដឹកនាំ និងជានាយរដ្ឋមន្ត្រី ដោយបានធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរណ៍ ព្រមទាំងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធសាសនាមានការរីកចំរើនផងដែរ។

លោក អ៊ី ឈាន បានបញ្ជាក់ថា៖ សុខសន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាសជួបជុំគ្នាធ្វើបុណ្យទៀនតាមទំលាប់ពីដូនតាមក ជាពិសេសបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិ ឱ្យបានគង់វង្សសំរាប់ពុទ្ធបរិស័ទគោរពបូជា។ ទន្ទឹមនេះព្រះពុទ្ធសាសនាបានអប់រំប្រៀនប្រដៅអោយមនុស្សគ្រប់រូប ឱ្យប្រព្រឹត្តិតែអំពើល្អ ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចិត្តមេត្តាករុណា យោគយល់អធ្យាស្រ័យគ្នា ស្រលាញ់គ្នា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលបានមកដោយលំបាក់នេះ ឱ្យបានយូអង្វែង ដើម្បីអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា និងប្រទេសជាតិយើងឱ្យមានការរីកចម្រើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា៖ នាឱកាសនោះ លោក អ៊ី ឈាន និង លោកស្រី បាន ស្រីមុំ បាននាំយកទេយ្យទៀន និងទេយ្យវត្ថុ ទៅវេប្រគេនដល់ព្រះសង្ឃចំនួន ៣វត្ត ទី១-វត្តភ្នំយ៉ាត រួមមានទៀនព្រះវស្សាមួយគូ អង្ករ ០២ការ៉ុង មី០៦កេះ ទឹកសុទ្ធ៣០យួរ ទឹកក្រូច០៣កេះ ត្រីខកំប៉ុង០១កេះ ប្រេងឆា០២ដបធំ អូវ៉ាន់ទី០៦កែវ កាហ្វេកញ្ចប់ធំ០១កញ្ចប់ ស្កស០៥គីឡូ ស្កស សម្រាប់ឆុងកាហ្វេ ០១កញ្ចប់ធំ តែលីបតាន់ ០២ប្រអប់ តែខ្ញី ០១ប្រអប់ ទឹកត្រី ០១កេះ ទឹកដោះគោកំប៉ុង កន្លះកេះ អំបិល ០១កញ្ចប់ធំ ប៊ីចេង ០២កញ្ចប់ធំ ទឹកស៊ីអ៊ីវ ០២ឡូ និងបច្ច័យចំនួន ២លានរៀល ទី២-វត្តកោងកាង រួមមាន អង្ករ ១០ការ៉ុង មីកញ្ចប់ ១៥កេះ ទឹកសុទ្ធ ៥០យួរ ទឹកក្រូច ០៦កេះ ត្រីខកំប៉ុង ០១កេះ ប្រេងឆា ០២ដបធំ អូវ៉ាន់ទី ០៦កែវ កាហ្វេកញ្ចប់ធំ ០១កញ្ចប់ ស្កស ០៥គីឡូ ស្កស សម្រាប់ឆុងកាហ្វេ ០១ កញ្ចប់ធំ តែលីបតាន់ ០២ប្រអប់ តែខ្ញី ០២ប្រអប់ ទឹកត្រី ០១កេះ ទឹកដោះគោកំប៉ុង ០១កេះ អំបិល០១កញ្ចប់ធំ ប៊ីចេង ០២កញ្ចប់ធំ ទឹកស៊ីអ៊ីវ ០២ឡូ និងបច្ច័យ ចំនួន ៤៣០០ ០០០រៀល និងទី៣-វត្តបរហ៊ុយ រួមមាន អង្ករ ០២ការ៉ុង មីកញ្ចប់ ០៦កេះ ទឹកសុទ្ធ ៣០យួរ ទឹកក្រូច ០៣កេះ ត្រីខកំប៉ុង ០១កេះ ប្រេងឆា ០២ដបធំ អូវ៉ាន់ទីន ០៦កែវ កាហ្វេកញ្ចប់ធំ ០១កញ្ចប់ ស្កស ០៥គីឡូ ស្កសសម្រាប់ឆុងកាហ្វេ ០១កញ្ចប់ធំ តែលីបតាន់ ០២ប្រអប់ តែខ្ញី ០១ប្រអប់ ទឹកត្រី ០១កេះ ទឹកដោះគោកំប៉ុង កន្លះកេះ អំបិល ០១កញ្ចប់ធំ ប៊ីចេង ០២កញ្ចប់ធំ ទឹកស៊ីអ៊ីវ ០២ឡូ និងបច្ច័យ ចំនួន ៣៣០០០០០រៀល ព្រមទាំងបានឧបត្ថម្ភបច្ច័យមួយចំនួនដល់យាយជីតាជី អាចា្យគណៈកម្មការវត្តដែលបានចូលរួមផងដែរ៕ ស សារ៉េត


ចែករំលែក៖