ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេល បន្ទាប់ពីត្រូវសត្វជ្រូកព្រៃឆ្កិះធ្លាយពោះ និងរបួសជើងខាងឆ្វេងគួរឲ្យញាក់សាច់នោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខ្នងស្រល់ ភូមិវាលវង់ ឃុំរកាត ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះសៀន សឿម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកវាលវែង របួសធ្ងន់ដោយសារសត្វជ្រូកព្រៃឆ្កិះធ្លាយពោះ និងជើងខាងឆ្វេងបញ្ជូនទៅពេទ្យបង្អែកស្រុកភ្នំក្រវាញ ៕ ប៉ឹម ពិន