ព័ត៌មានទាន់ហេតុការណ៍៖

កំណាត់ផ្លូវកៅស៊ូមួយខ្សែប្រវែងជាង២០០ម៉ែត្ររងការខូចខាតយ៉ាងដំណំគ្មានវិធានការជួសជុល

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្នបាន រិះគន់ចំពោះការធ្វេសប្រហែស គ្រាន់តែផ្លូវកៅស៊ូ១ខែ្សប្រវែង ជាង២០០ម៉ែត្រតែប៉ុណ្ណោះ គ្មានការជួសជុល ទុកអោយខូចយ៉ាងដំណំ រហូតផ្លូវនេះ មានជង្ហុកមានទ្រង់ទ្រាយធំឡើងៗ បង្កអោយមានទឹកដក់ មិនអាចហូរចេញរួច ។

ជាក់ស្ដែងកំណាត់ផ្លូវកៅស៊ូមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៦ មកផ្លូវតាអ៊ុច ស្ថិតនៅក្នុងភូមិ តាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កំពុងតែរងការខូចខាតដំណំ គ្មានវិធានការជួយជុល។

ពាក់ព័ន្ធនិងការរិះគន់នេះ លោក ស៊ូផ្លាតុង អភិបាលក្រុងសៀមរាប បាន មានប្រសាសន៍ថា លោកនឹងឲ្យ ខាងសង្កាត់ចុះមកមើល តើផ្លូវនោះមានលក្ខណៈខូចខាតបែបណា បើសិន ជាផ្លូវនោះខូចខាតតិច លោកនឹងឲ្យគ្រឿងចក្រឈូសឬចាក់លុបជង្ហុកសិន ៕ ប៊ុន រិទ្ធី


ចែករំលែក៖