ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈដ្ឋាននានាក្នុងខេត្តសៀមរាបរិះគន់អ្នកវិនិយោគផ្សារលើធំថ្មីថាកំពុងជិះសេះលែងដៃក្នុងការប្រមូលលុយពីពួកអាជីវករនិងប្រជាពលរដ្ន

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ន ក៏ដូចជាអាជីវករក្នុងខេត្តសៀមរាបបានរិះគន់ លោក ហ៊ុប ថៃ អ្នកវិនិយោគផ្សារលើធំថ្មី ថាកំពុងតែជិះសេះលែងដៃ ក្នុងការប្រមូលលុយពីអាជីវករទាំងក្នុងផ្សារនិងខាងក្រៅផ្សារ យ៉ាងកាក់កបជាយូរឆ្នាំណាស់មកហើយ ។

តាមប្រភពព័ត៌មានពីអាជីវករបានឲ្យដឹងថា បរិវេណជុំវិញផ្សារលើជាផ្លូវសម្រាប់ចរាចរណ៍ដឹកទំនិញចេញចូលតែត្រូវ មេការមើលការខុសត្រូវ របស់លោក ហ៊ុប ផៃ រៀបចំ ឲ្យអាជីវករលក់ដូរពេញជុំវិញផ្សារ ហើយទុកច្រកចេញចូល តូចចង្អៀត បង្កឲ្យមានការកកស្ទះស្ទើរតែដើរជៀសគ្នាមិនរួច ជាពិសេសប៉ែកខាងកើត ឆៀងខាងត្បូងផ្សារ និង ប៉ែកខាងក្រោយផ្លូវចូលផ្សារ ដែលជាផ្លូវច្រកចេញ ចូលតែមួយ ត្រូវបានរៀបចំឲ្យអាជីវករ លក់បន្លែរបង្ការ លើចិញ្ចើមផ្លូវ ពេលដែល កង់ ម៉ូតូ ឡានធ្វើរចរាចរណ៍ បង្កភាពរញ៉េរញ៉ាយ កក់ស្ទះស្ទើរតែចេញចូលមិនរួច ចំណែកខាងមុខផ្សារវិញជាកន្លែងចត់ កង ម៉ូតូ ឡាន ត្រូវបានគេរៀបចំជួលឲ្យអាជីវករលក់ដូរយ៉ាងរភើយ ហើយយកចំណីថ្នល់ធ្វើជាចំណតសំរាប់ផ្ញើ រថយន្ដ ម៉ូតូ រម៉ក ដោយយកក្នុង១ក្បាលឡាន ៣០០០រៀល ទៅ៤០០០រៀល ចំណែក រម៉កម៉ូតូ ១០០០រៀលទៅ២០០០រៀល ធ្វើឲ្យមានការរឺះគន់ថា លោក ហ៊ុប ផៃ ជិះសេះលែងដៃ ក្នុងការប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីប្រយោជន៍សមូហភាព ធ្វើឲ្យប៉ះពាលសតិអារម្មណ៍ប្រជាពលរដ្នទូទៅរងការនិន្ទារឹះគន់ ឯការយកថ្លៃភាស៊ី និងថ្លៃសំរាមវិញគឺយកតាមតែទំនើងចិត្តមិនបានយកតាមសៀវភៅបន្ទុកនោះទេ។

អាជីវករ២នាក់ក្នុងចំនោមអាជីវករជាច្រើនដែលបាន ដាក់កញ្ចែងលក់នៅតាមចិញ្ចើមផ្លូវបានប្រាប់អ្នកសារពត័មានយើងថា បើខ្ញុំមិនលក់តាមចិញ្ចើមផ្លូវតាមមុខផ្ទះគេទេ គឺគ្មានកន្លែងលក់ដូរទេ ហើយការលក់នេះត្រូវបង់ឲ្យម្ចាស់តូប ឬម្ចាស់ផ្ទះ ក្នុង១ខែគឹ១០០ ដុល្លា បូកនិង ថ្លៃភាស៊ី៥០០រៀល ថ្លៃ សន្ដិសុខ ៥០០រៀល និងថ្លៃជួលឆ័ត្រ ១០០០រៀលទៀត ក្នុង១ថ្ងៃ បានចំណេញ១៥០០០រៀលទៅ២០០០០រៀល តែប៉ុណ្ណោះ ហើយការចំណេញនេះត្រូវចំណាយទៅវិញគ្មានសល់នោះទេគ្មានសល់ទេក្នុង១ខែៗ ។

លោក ហ៊ុប ថៃ អ្នកវិនិយោគផ្សារលើធំថ្មី ខេត្តសៀមរាប បានឲ្យដឹងថា លោកពិបាកនិងរាយការណ៍ណាស់ ចំពោះ ការយកថ្លៃភាស៊ី និងថ្លៃសំរាម ដោយសារគេគិតតាមទំហំ ការ៉េ តូចឬធំ ឯការយកចំណីផ្លូវ ធ្វើចំណតរថយន្ដនោះ គឺលោកមិនបានឲ្យយក លុយទេ គឺប្រជាពលរដ្នមកផ្សាហើយ ចត់រថយន្ដខ្លួនឯង ឯការកក់ស្ទះ គឺមកពីអាជីវករមកលក់ដូរលើសតម្រូវការនិងផ្សារ តែការបកស្រាយនេះត្រូវបានពលរដ្នថា ជាការដោះសារ យករួចខ្លួន ល្មមដល់ពេល អាជ្ញាធរខេត្តត្រួតពិនិត្យមើលភាពមិនប្រក្រតីជុំវិញការរិះគន់នេះផង៕ ប៊ុន រិទ្ធី


ចែករំលែក៖