ព័ត៌មានទាន់ហេតុការណ៍៖

កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនជនជួញដូរគ្រឿងញៀន១នាក់និងថ្នាំញៀន២០កញ្ចប់ថង់តូច

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដឹកនាំដោយលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានល្បាតក្នុងភូមិសាស្ត្រប្រទះឃើញបុរសម្នាក់ឈលើផ្លូវបេតុង ភូមិមានជ័យមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចមានការសង្ស័យ ក៏ត្រួតពិនិត្យហើយបានឃើញក្រាមពណ៍សថ្លាចំនួន២០កញ្ចប់ថង់តូចនៅជាប់នឹងខ្លួន ជនសង្ស័យមានឈ្មោះ សុក ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើតភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរចាត់ការតាមនិតិវិធីច្បាប់៕ តាឡឹម


ចែករំលែក៖