ខេត្តសៀមរាប៖ ផ្ទះទៀម១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ កាលពីវេលាម៉ោង១៣:០០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប បណ្ដាលមកពីទុស្សេខ្សែភ្លើង។
តាមការបំភ្លឺពីសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានបានប្រាប់ថា មូលហេតុគឺបណ្ដាលមកពី(ផ្ទុះសេខ្សែភ្លើង ) បង្កឱ្យឆេះផ្ទះទៀមមួយខ្នងធ្វើពីឈើ ជញ្ជាំងក្តា ដំបូលសង្ក័សី ទំហំ៥×៨ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ ធឹម ហ៊ីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកឡានដឹកភ្ញៀវ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះ ចាក់សោរចោល ចេញទៅរកស៊ីដឹកភ្ញៀវ។
ប្រភពបានបន្តថា ករណីឆេះផ្ទះតៀម ផ្ទាល់ដី បណ្តាលឱ្យឆេះអស់ទាំងស្រុង ព្រមទាំងខូចខាត សម្ភារៈនៅក្នុងផ្ទះអស់ទាំងអស់។
ក្នុងនោះត្រូវបានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង របស់កងរាជអាវុធហត្ថខេត្ត មកជួយពន្លត់ ទើបធ្វើឱ្យរលត់ទាំងស្រុងនៅវេលាម៉ោង១៤ និង ០០នាទី ដោយពុំមានការរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ៕ ប៊ុន រិទ្ធី