ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសឥណ្ឌូនេស៊ីកំពុងតែដើរតាមហ្វុីលីពីននៅក្នុងការកម្ចាត់ក្រុមជួញដូរគ្រឿងញៀន

ចែករំលែក៖

ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសហ្វុីលីពីន ដែលសម្លាប់មនុស្សយ៉ាងច្រើនក្រៅប្រព័ន្ធតុលាការ ហើយត្រូវ បានសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំងពីសកម្មភាពទាំងនោះ ប៉ុន្តែសកម្មភាពបែបនោះបែរជាមានប្រសិទ្ធភាព ក្នុងការ កម្ចាត់គ្រឿងញៀនទៅវិញ។

នៅពេលនេះដែរ ប្រទេសឥណ្ឌូនេស៊ី កំពុងតែអនុវត្តតាមហ្វុីលីពីន ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀននៅក្នុងប្រទេសនេះ។ កន្លងមកថ្មីៗប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចេញបញ្ជា ផ្តល់សិទ្ធិឱ្យប៉ូលិស អាចបាញ់ជាស្វ័យ ប្រវត្តិទៅលើ ជនសង្ស័យជួញដូរគ្រឿង ញៀនណា ដែលមិនព្រមប្រគល់ខ្លួនឱ្យ អាជ្ញាធរចាប់ខ្លួនដោយសម្រួលនោះ។ បទបញ្ជានេះ ត្រូវប្រតិបត្តិលើគ្រប់ជន សង្ស័យទាំងអស់មិនថាជននោះជាឥណ្ឌូនេស៊ី ឬជាបរទេសឡើយ។

ថ្ងៃមុនភ្នាក់ងារជាតិឥណ្ឌូនេស៊ី បាន ប្រកាសចង់យកគំរូតាមហ្វុីលីពីន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនហើយថ្ងៃនេះ ប្រធានាធិបតី វីដូដូ បានចេញបញ្ជាដោយ ផ្ទាល់មាត់ និងជាសាធារណៈតែម្តង។

តាមប្រសាសន៍របស់លោកប្រធានា ធិបតីឥណ្ឌូនេស៊ី ទៅកាន់ស្ថាប័នប៉ូលិស នាឱកាសជំនួបធ្វើសុន្ទរកថា ជាមួយបក្ស នយោបាយ ថា “ត្រូវតែម៉ឺងម៉ាត់ដាច់ខាត ខ្លាំង ! ជាពិសេសជាមួយពួកជួញដូរគ្រឿងញៀនបរទេស ដែលចូលមកក្នុងប្រទេស ឥណ្ឌូនេស៊ី ! ប្រសិនបើពួកគេហ៊ានតតាំងជាមួយអាជ្ញាធរ ទោះបន្តិចក៏ដោយ អ្នក បាញ់ពួកគេទៅ ”។

ឥណ្ឌូនេស៊ីមានច្បាប់ប្រឆាំងនឹងការ ជួញដូរគ្រឿងតឹងតែងខ្លាំងស្រាប់ណាស់ទៅហើយ ដោយបានកំណត់ដាក់ទោស ប្រហារជីវិតតែម្តង ជនណាដែលមានគ្រឿងញៀនក្នុងដៃចាប់ពី៥ក្រាមឡើងទៅ។ នា រយៈពេល២ឆ្នាំចុងក្រោយនេះ អ្នកជួញ ដូរគ្រឿងញៀន១៨នាក់ បានត្រូវប្រហារ ជីវិត ក្នុងនោះពីរនាក់ជាជនជាតិអូស្ត្រាលី។ នៅសប្តាហ៍មុន ប៉ូលិសឥណ្ឌូនេស៊ីបានបាញ់សម្លាប់ជនជាតិតៃវ៉ាន់ម្នាក់ ដែលចង់ រត់គេចខ្លួន នៅពេលប៉ូលិសចាប់បានរកឃើញមានគ្រៀងញៀនសំយោគ មេតាម ហ្វេតំមីនជាគ្រីស្តាល់១តោន។

បើតាមតួលេខផ្លូវការ ក្នុងចំណោម ប្រជាជនឥណ្ឌូនេស៊ីទាំងអស់២២៥លាននាក់ គេរាប់ឃើញ មកទល់ថ្ងៃនេះ មានអ្នកប្រើប្រាស់គ្រឿងញៀនប្រមាណជាង ៦លាននាក់។ ប្រឈមនឹងស្ថានភាព បែបនេះ លោកប្រធានាធិបតី យល់ថា ប្រទេសកំពុងធ្លាក់ក្នុង ស្ថានភាពអាសន្ន គ្រឿងញៀន ដែលមិនអាចអនុគ្រោះបាន ទៀតឡើយ។

ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោក ប្រធានាធិបតី បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា និងភ្លាមមួយរំពេចពីសំណាក់ក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលបាននិងកំពុងប្រមូលកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងសង្គ្រាមគ្មានអាសូរកម្ចាត់ពួកជួញដូរគ្រឿងញៀន របស់ប្រធានាធិបតីហ្វុីលីពីន នៅក្នុង​ប្រទេសហ្វុីលីពីន។ បើតាមតំណាងអង្គការការពារសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកលើប្រទេសឥណ្ឌូនេស៊ី សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី វីដូដូ គឺ ជាពាក្យបញ្ជា និងជាការបើកដៃឱ្យប៉ូលិស បាញ់ ជនសង្ស័យ ដោយគ្មានខ្វល់នឹង ដំណើរការនីតិវិធីអ្វីទាំងអស់៕ ម៉ែវ សាធី

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo


ចែករំលែក៖