ភ្នំពេញ៖ ជនសង្ស័យ៣នាក់ (ស្រីម្នាក់)រួមនិងថ្នាំញៀនចំនួន៨កញ្ចប់តូច ព្រមសំភារៈមួយចំនួន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងលក់អីវ៉ាន់ចាប់ហួយយីហោ( ហួរ លីណា)ដែលលួចបង្កប់ចែកចាយគ្រឿងញៀន ។
ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ៣០ ភូមិ៥ ផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុខឈានទៅដល់ការចុះឆែកឆេរ ទីតាំងលក់អីវ៉ានចាប់ហួយយីហោ( ហួរ លីណា) ដែលបង្កប់ទៅដោយការចែកចាយគ្រឿងញៀនយ៉ាងសកម្មនោះ លុះនៅថ្ងៃកើតហេតុខាងលើនេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវជាយូរមកហើយបានកំណត់មុខសញ្ញាបានច្បាស់ទើបធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ៣នាក់ (ស្រីម្នាក់)និង ដកហូតថ្នាំញៀន៨កញ្ចប់តូច និងសំភារៈមួយចំនួនធំផងដែរ។
ក្រោយកើតហេតុជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាំងខាងលើ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ យកទៅសួរនាំនឹងឃុំខ្លួនបណ្ដោះអាសន្ននៅក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា