ព័ត៌មានទាន់ហេតុការណ៍៖

រយះពេលពីរថ្ងៃដើមសប្តាហ៍នេះមានករណីពលរដ្ឋប្រទះឃើញរថយន្តចតចោល២គ្រឿងក្នុងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតផ្លុងចោលរកម្ចាស់មកឃើញ អស់រយៈពេលជិត១សប្តាហ៍ មិនឃើញមានម្ចាស់យកចេញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះទៅពិនិត្យ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោក ញាណ នន នាយប៉ុស្តិ៍នគររដ្ឋបាលឃ្មួញបានអោយដឹថា រថយន្តខាងលើម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-9752 ហើយនៅក្នុងរថយន្តឃើញមានឯកសារមួយចំនួននិងកាតគ្រឺសំគាល់រថយន្តមួយសន្លឹកដែលមានឈ្មោះ ដួង ម៉ៅ ស្នាក់នៅផ្ទះលេខ២៦០ផ្លូវបេតុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប៉ូលីសនិយាយថា ក្នុងដើមសប្តាហ៍នេះ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ប្រទះឃើញរថយន្ត ចតផ្លុងចោលចំនួន២គ្រឿងហើយ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ប្រទះឃើញ រថយន្ត ស្ព័ថេប មួយគ្រឿង ចតផ្លុងចោលអស់រយៈពេលជាង១០ថ្ងៃ រកម្ចាស់មិនឃើញស្ថិតនៅសង្កាត់ទឹកថ្លា សមត្ថកិច្ចអូសយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌ ហើយនៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ ពលរដ្ឋរាយការណ៍ថាមាន រថយន្តម៉ាក ស្តារិចមួយគ្រឿងទៀតហើយ ផ្លុងចោល អស់រយៈពេល៤ថ្ងៃ នៅលើកំណាត់ផ្លូវ ហាណូយ រកម្ចាស់មិនឃើញ នគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រងចាំស្រាវជ្រាវរកម្ចាស់ ៕ តុង សីហា


ចែករំលែក៖