ខេត្តប៉ៃលិន៖ សមត្កិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការខេត្ត បានឃាត់ខ្លួនប្រើអំពើហិង្សារួចរត់គេចខ្លួនបាត់១ឆ្នាំយុវជន ម្នាក់ឈ្មោះសួន ខាង ហៅយួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករមានស្រុកភូមិព្រែកត្រឹស ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាច ខេត្តពត ។ សព្វថ្ងៃរស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ប៉ៃលិន ខេត្តប៉ៃលិន។
ករណីដែលសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យប្រើហិង្សា ធ្វើតាមដីកាបញ្ជាឲ្យចូលខ្លួន ពីរលោក លាង សួគ៍ ចៅក្រម
ស៊ើបសួររបស់សាលាដំបូងខេត្តប៉ៃលិនយោងតាមមាត្រា១៩៥+១៩៦ និងមាត្រា១៩៧ក្នុងករណីហិង្សាដោយរចតនាដោយមានស្ថានទម្ងន់ទោស នៃក្រមនិតិវិធីព្រហ្មទណ្ឌ និងតាមបណ្ដឹង សំណុំរឿងព្រហ្មទណ្ឌដែលប្រកាសតាមរាជក្រមលេខន-ស-រកម/០៨០៧/០២៤ចុះ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ,១០៦ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦និងបានឃើញសំណុំរឿងស៊ើបសួរ លេខ៤៦ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បានឃើញដីកាបញ្ជូនចំឆ្លើយលេខ១១ ៥១ក, ព្រ,ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ដែលជនសង្ស័យបានប្រព្រឹត្តនោះស្ថិតនៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន,ក្រោយពីសមត្ថកិច្ចបានទទួលដីកាបង្គាប់ចាប់ឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ដែលជនសង្ស័យបានប្រព្រឹត្តប្រើហិង្សានៅលើជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនកាលពី ថ្ងៃទី២៤ខែ០៧ឆ្នាំ២០១៧ ភូមិអូតាពុកលើ សង្កាត់ប៉ៃលិន,ក្រុងប៉ៃលិន។
ជនសង្ស័យឈ្មោះ សួន ខាង ហៅយួន ក្រោយពីបានគេចខ្លួន សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានទទួលដីកាបង្គាបពីចៅក្រមសើបសួរសាលាដំបូងខេត្តប៉ៃលិន,ត្រូវចោទប្រកាន់ពីបទមង្ឃឹម ដែលច្បាប់កំណត់ឱ្យផ្ដន្ទាទោសដាក់ពន្ធនាគារលើសពី១ឆ្នាំ។
ជនសង្ស័យបន្ទាប់ពី ឃាត់ខ្លួនរួចសមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនតាមនិតិវិធី ៕ ស សារ៉េត