ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលត្រូវបានគេសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រហូតបាត់បង់សតិនៅក្នុងខ្លួនត្រូវបានកម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួនបន្ទាប់ពីទទួលបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ខ ខណៈដែលបុរសរូបនេះបានប្រើហឹង្សាដោយយកវត្ថុម្យាងគប់ដំបូលផ្ទះអ្នកភូមិ និងវាយបំផ្លាញផ្ទះសម្បែងខ្លួនឯង។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលនៃអធិការនគរបាលក្រុងបានឲ្យដឹងថា ជនសង្ស័យបង្កឈ្មោះ ជុំ ចាន់រឿន ភភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពខាងលើបន្តថា ការដែលឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងក្រោយពីទទួលបណ្ដឹងរបស់អ្នកភូមិកើតហេតុខាងលើ ជនបង្កបានយកឧបករណ៍ផ្សេងៗគប់ដំបូលផ្ទះអ្នកក្បែខាង និងវាយបំផ្លាញជញ្ជាំងផ្ទះទ្រព្យសម្បាតិខ្លួនឯងរំខានការរស់នៅដល់អ្នកភូមិផងរបងជាមួយ ទើបយើងនាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនសង្ស័យជាមុខសញ្ញាចាស់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ហើយស្ថានភាពជនសង្ស័យបច្ចុប្បន្ននេះ បាត់បង់សត្តិស្ទើរទាំងស្រុងទៅហើយ(បែកថ្នាំ) ខណៈដែលគេដឹងថាគាត់អាចខូចចិត្តនៅពេលប្រពន្ធទៅបំរើការងារចោលកូនចោលប្តីនៅប្រទេស(ម៉ាឡេសុី) ដូច្នេះហើយទើបកម្លាំងបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរាបចំបញ្ជូនទៅមណ្ឌលកែប្រែអប់រំស្ដីពីគ្រឿញៀន៕ ប៉ឹម ពិន